08/03/2017 10:10 GMT+7 Email Print Like 0

វៀតណាមសន្យាបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយអ.ស.បក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០

សន្និសីទជាន់ខ្ពស់នៃអង្គការសហប្រជាជាតិតំបន់អាស៊ី-អឺរ៉ុបស្តីពីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូន​ឆ្លងកាត់ព្រំដែននិងអនុវត្តសបៀបវារៈ ២០៣០ ដើម្បីការអភិវឌ្ឍន៍និរន្តរភាពបានប្រារព្ធនាព្រឹកថ្ងៃ​ទី ៧ ខែមិនានៅទីក្រុងហាណូយ។ សន្និសីទនេះមានការចូលរួមរបស់តំណាងជាតិនិងអន្តរជាតិជាង២០០នាក់។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh
អញ្ជើញថ្លែងមតិក្នុងសន្និសីទ

 

 អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា នេះជារបៀបវារៈដែលទទួលបានការជួយឧបត្ថម្ភពីដៃគូច្រើន។​ តាមនោះ ប្រទេសទាំងអស់ គប្បីសន្យាគាំទ្រនិងជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយពហុភាគី ដើម្បីជួយប្រទេសនានាទទួលបានគោលដៅអភិវឌ្ឍន៍និរន្តរភាព។ លោក Pham Binh Minh បានសង្កត់ធ្ងន់​ថា៖

“ឆ្នាំនេះជាឆ្នាំគូសសញ្ញារយៈពេល៤០ឆ្នាំដែលវៀតណាមចូលរួមអង្គការសហប្រជាជាតិ។​អស់រយៈពេល ៤០ ឆ្នាំនេះ អង្គការសហប្រជាជាតិបានជួយឧបត្ថម្ភវៀតណាមច្រើននិងទទួលបានសមិទ្ធិសំខាន់ច្រើនដែរ។ វៀតណាមសូមថ្លែងអំណរគុណនិងមានបំណងថា អង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាមនាពេលខាងមុខ។ រីឯខ្លួនវិញ វៀតណាមសន្យាខិតខំប្រឹងប្រែងថែមទៀតរួមចំណែកទៅក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ ហើយសន្និសីទជាន់ខ្ពស់លើកនេះជាការរួមចំណែករបស់វៀតណាមក្នុងនាមជាប្រទេសកំពុងរីកចំរើនសំដៅតភ្ជាប់តំ​បន់​អាស៊ី-អឺ រ៉ុបអនុវត្តប្រកបដោយជោគជ័យរបៀបវារៈ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាព”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ