10/07/2015 09:10 GMT+7 Email Print Like 0

វៀតណាមសន្យាបង្កើនតួនាទីរបស់ ECOSOC

សម័យពិភាគ្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) និងវេទិការនយោបាយជាន់ខ្ពស់អំពីការអភិវឌ្ឍន៍និរន្តភាពបាន ប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងញូវយ៉ករបស់អាមេរិក ក្រោមប្រធាន​បទ “រាល់បញ្ហាក្នុងដំណើរការផ្ទេរប្ដូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ទៅជាគោលដៅអភិវឌ្ឍន៍និរន្តភាព (SDGs)”។

លោកស្រី Nguyen Phuong Nga ប្រធានប្រតិភូវៀតណាមប្រចាំនៅអ.ស.ប (រូបថត៖TTXVN)

ថ្លែងមតិនៅទីនេះ ប្រធានប្រតិភូវៀតណាមប្រចាំនៅអ.ស.បឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga បាន​លើកឡើងសមិទ្ធិនានារបស់វៀតណាមក្នុងដំណើរការអនុវត្ត MDGs​​ ដោយអះអាងថា វៀតណាមបានសំរេច MDGs ស្ទើរតែទាំងអស់ ហើយកំពុងក្នុងដំណើរការអនុវត្ត SDGs តាមទិសស្លោកយកមនុស្សធ្វើមជ្ឈមណ្ឌលនៃគោលនយោបាយអភិវឌ្ឍន៍ទាំងឡាយ។ តាមការចែករំលែករបស់ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ថា ការអនុវត្តប្រកបដោយជោគជ័យនូវរបៀបវារៈថ្មីទាមទារឆន្ទៈនិងការសន្យារបស់ប្រទេសទាំងឡាយ ជាពិសេសគឺការជួយឧបត្ថម្ភរបស់បណ្ដាប្រទេសអភិវឌ្ឍន៍ចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។លោក​ស្រី​ Nguyen Phuong Nga បានអះអាងថា វៀតណាមនឹងសកម្មរួមវិភាគទានក្នុងការបង្កើនតួនាទីរបស់ ECOSOC និងសុំឲ្យទទួលបានការគាំទ្រពីប្រទេសនានាដើម្បីវៀតណាមក្លាយទៅជាសមាជិក ECOSOC​អាណត្តិ ២០១៦-២០១៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ