27/04/2015 11:51 GMT+7 Email Print Like 0

វៀតណាមសន្យាជំរុញតំបន់គ្មានអាវុធនុយក្លេអែរ


វៀតណាមសន្យាជំរុញតំបន់គ្មានអាវុធនុយក្លេអែរ (Image: VNA)

សន្និសីទ​លើកទី៣ នៃបណ្ដាប្រទេសចូលរួមតំបន់គ្មានអាវុធនុយក្លេអ៊ែរ ទើប​នឹងត្រូវបានរៀប​ចំឡើងនៅទីក្រុង New York អាមេរិក។ គណៈប្រតិភូវៀត​ណាម ដឹកនាំ​ដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោក​ស្រី Nguyen Phuong Nga បាន​ចូលរួមសន្និសីទលើក​នេះ។ ថ្លែង​មតិនៅទី​នេះ ឯក​អគ្គរដ្ឋ​ទូត Nguyen Phuong Nga បាន​សង្កត់​ធ្ងន់​ថា៖ បណ្ដាតំបន់គ្មាន​អាវុធនុយក្លេអ៊ែរ បាននិងកំពុងមាន​ការរួមវិភាគ​ទាន​សំខាន់​ក្នុង​ការ​ពង្រឹង​ខឿន​សន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជា​ការខំប្រឹង​ប្រែង​ក្នុង​ការ​រំសាយ​ប្រ​ឆាំង​នឹង​ការ​រីក​រាល​ដាល​អាវុធនុយក្លេអ៊ែរ។ លោកស្រី Nguyen Phuong Nga បានអះអាងថា៖ វៀត​ណាម​រួម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេងៗទៀត​សន្យាអនុវត្ត​បណ្ដាសកម្ម​ភាព​ជាក់​ស្តែង​សំរាប់​កម្ម​វិធី​ធ្វើ​សកម្មភាព​នៃ​តំបន់​អាស៊ី​​-​អាគ្នេយ៍គ្មាន​អាវុធនុយក្លេអ៊ែរ​។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសង្កត់​ធ្ងន់​ថែម​ទៀត​ថា​៖ ក្នុង​ដំណើរការ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំរាប់ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ នា​អនាគត​វៀត​ណាម​ជានិច្ច​កាល​ប្រតិបត្តិ​តាម បណ្ដាការ​កំណត់ខាងសន្តសុខសុវត្ថភាពនុយក្លេអ៊ែរ។ ព្រមទាំង វៀតណាមចូលរួមយ៉ាង​សកម្ម​ ក្នុងការខំ​ប្រឹងប្រែងលើវិស័យនុយក្លេអ៊ែរ​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ