25/11/2014 10:52 GMT+7 Email Print Like 0

វៀតណាមសន្យាជំរុញខ្លាំងកិច្ចការកាត់បន្ថយភាពក្រីក្រ


វៀតណាមសន្យាជំរុញខ្លាំងកិច្ចការកាត់បន្ថយភាពក្រីក្រ

សេចក្ដីថ្លែងការណ៍ទីក្រុង Rome អំពីអាហារូបត្ថម្ភ ​និងក្រប​ខ័ណ្ឌ​សកម្មភាព​នឹង​បានអនុម័ត នេះ​គឺជាការកំណត់ទិសដៅសំរាប់រាល់​ការ​​ខំប្រឹង​ប្រែងអភិវឌ្ឍ​ន៍កសិកម្មចីរភាព ធានាសន្តិសុខ​ស្បៀងអាហារ ​និងអាហារូបត្ថម្ភក្នុង​រយៈពេលខាងមុខនេះ​នៅវៀតណាម។ ស្ថានទូតវៀតណាម​ប្រចាំ​នៅអ៊ីតាលី តំណាងអចិន្ត្រៃយ៍វៀតណាមនៅអង្គការស្បៀងអាហារ កសិកម្មនៃអង្គការ​សហ​ប្រជាជាតិ (FAO)លោក Nguyen Hoang Long បាន​ប្រកាសដូច្នេះ នៅក្នុងសន្និសីទ​អន្តរជាតិ​​ស្ដីពី៖ អាហារូបត្ថម្ភលើកទី២ (INC 2) ដែលទើបនឹងបានប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុង​ Rome ។ ក្រៅពីការអះអាងនូវការសន្យារបស់រ​ដ្ឋា​ភិ​បាល​វៀត​ណាមបន្ត​ជំរុញខ្លាំងកិច្ចការកាត់បន្ថយភាពក្រីក្រសំរាប់ប្រជាជន ឯកអគ្គរដ្ឋទូត ​Nguyen Hoang Long បានសង្កត់ធ្ងន់ថា៖ បណ្ដាសមិទ្ធិផលអំពីការកាត់​បន្ថយភាពក្រីក្រនិងធានា​អាហារូប​ត្ថម្ភ​​នៅវៀតណាម បណ្ដាការលំបាកសាកល្បងដែលយើងត្រូវប្រឈមមុខ ក៏ដូច​ជា​បណ្ដា​វិធានការ និងកម្មវិធីអនុវត្ត ​ដើម្បីទទួលបានបណ្ដាគោលដៅជាតិក្នុងការធានាសន្តិសុខ​អាហារូបត្ថម្ភ​សំរាប់ប្រជាជន។

អង្គសន្និសីទបានអនុម័តទៅលើសេចក្ដីថ្លែងការណ៍អាហារូបត្ថម្ភ Rome និងក្របខ័ណ្ឌ​នៃ​សកម្មភាព​ ត្រូវបានតាក់តែងឡើង ដោយមានការ​ឯកភាពពីរដ្ឋាភិបាលនៃប្រទេសជិត២០០ បន្ទាប់ពីពេលចូលរួមការ​ពិគ្រោះយោបល់ជាមួយបណ្ដាអង្គការសង្គម និងមណ្ឌលឯកជនលើ​ទូទាំងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ