31/03/2018 21:37 GMT+7 Email Print Like 0

វៀតណាមសន្យាជំរុញកិច្ចសហប្រតិបតិ្តការក្នុងតំបន់ GMS

កិច្ចសន្ទនាជាន់ខ្ពស់នៃវេទិកាកំពូលធុរកិច្ចតំបន់ GMS បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅ​រដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់នាយករដ្ឋមន្រ្តីបណ្ដាប្រទេសកម្ពុជា ឡាវ ថៃនិងវៀតណាម រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi អនុប្រធានាធិបតីមីយ៉ាន់ម៉ាលោក Henry Van Thio ប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីលោក Takehiko Nakao និងដៃគូនានាក្នុងតំបន់ព្រមទាំងតំណាងសហគ្រាសចំនួន ២០០០ នៅក្នុងនិងក្រៅតំបន់ GMS។

 ទិដ្ឋភាពនៃកិច្ចសន្ទនានេះ

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា ដោយសក្ដានុពលដ៏ធំធេង GMS កំពុងមានឱកាសថ្មីដើម្បីសហការគ្នានាំតំបន់ទន្លេមេគង្គក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងលឿននិងប្រកបដោយ​​វិបុលភាពនៅ ទ្វីបអាស៊ី៖

“ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចសកលនិងបរិយាកាសអភិវឌ្ឍន៍កំពុងមាន បម្រែបម្រួលដ៏ជ្រាលជ្រៅនោះ គឺ GMS​ ត្រូវការមានកម្លាំងចលករថ្មីនិងលទ្ធភាព ប្រកួតប្រជែងខ្លាំងក្លាជាង។ ខឿនសេដ្ឋកិច្ចជាសមាជិកនីមួយ​ៗ​ គួរតែបង្កើតឡើង បរិយាកាសធ្វើអាជីវកម្មយ៉ាងងាយស្រួលដើម្បីពង្រីកនូវគ្រប់ប្រភពធនធាន សក្ដានុពល និងការច្នៃប្រឌិតរបស់សហគ្រាសនិងប្រជាជន។ នេះគឺជាកម្លាំងចលករថ្មីនិងជាគ្រឹះស្ថានសំរាប់ការធ្វើ​សមាហរណកម្មប្រកបដោយជោគជ័យក្នុងតំបន់”។

លោកនាយករដ្ឋមន្រ្តីអះអាងថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ ពិសេសដល់កិច្ចសហប្រតិបត្តិការក្នុង GMS ក៏ដូចជា CLV ដោយចាត់ទុកនេះជាផលប្រយោជន៍គន្លឹះរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ