23/01/2015 14:41 GMT+7 Email Print Like 0

វៀតណាមសន្យាជំរុញការចរចារនិងអនុវត្តកិច្ចព្រមព្រៀងTPP


លោក Stefan Seligអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកខាងឆ្វេង
(រូប​ថត ​អិនធឺណែត)

នៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០១៥ថ្លែង​មតិនៅ​ពិធី​ទទួល​ជួប​សន្ទនា​ជាមួយ​អនុរដ្ឋ​មន្រ្តីក្រសួង​ពា​ណិជ្ជកម្ម​អាមេរិក​លោក​ StefanSeligដែល​​កំពុង​​បំពេញ​​ទស្សន​កិច្ច​នៅ​វៀត​ណាម​ឧបនាយក​រដ្ឋ​មន្រ្តី​​​វៀត​ណាម​លោក​ V​u​ Van​ Ninh ​បាន​​ក្រើន​រំលឹក​ឡើង​វិញ​នូវ​កិច្ច​សន្យា​របស់​វៀត​ណាម​គឺជំរុញ​ការ​​​ចរចារ​និងអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ច​អន្តរ​ប៉ាស៊ីហ្វិក​ (TPP)។ វៀត​ណាម​មាន​បំណង​ថា៖​អា​មេ​រិក​សកម្មពិនិត្យ​មើលកត្តា​វិជ្ជមាន​របស់វៀត​ណាមចំពោះ​សំលៀក​​បំបាក់​​ស្បែក​​ជើង​​កសិផល​​និង​ជល​​​ផលព្រម​​ទាំងជួយ​​ឧបត្ថម្ភ​​វៀតណាម​​ក្នុងការ​​អនុវត្តកិច្ច​​ព្រម​ព្រៀង TPP។ លោក Stefan Selig​​បាន​​​​ចាត់​​ទុក​ថា​៖​ដំណើ​ទស្សន​កិច្ច​នេះ​គឺជាការ​​ចាប់​​ផ្តើមសំ​រាប់​​ការ​អភិវឌ្ឍន៍​​ក្នុង​ទំ​នាក់​​ទំនង​ទ្វេ​ភាគី​​​ក្នុងឆ្នាំ​២០១៥នេះជាឆ្នាំ​រំលឹកខួប​លើកទី២០នៃ​​ទិវា​បង្កើត​​ទំនាក់​ទំនង​វៀត​​ណាម​​អាមេរិក​។តាមលោករូបនេះថា៖ពេលTPPសម្រេច​និង​មានសុពល​ភាព​នោះការ​នាំចេញ​របស់​វៀត​​ណាមអាចកើន២៨%ជះឥទ្ឋិពល​ទៅលើ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​​ប្រទេស​វៀត​ណាម​ជាពិត​ប្រា​កដ​៕

បណ្តាព័ត៌មានបានផ្សាយ