20/05/2018 11:16 GMT+7 Email Print Like 0

វៀតណាមសង្កត់ធ្ងន់គប្បីដោះស្រាយភាពតានតឹងនៅតំបន់ហ្គាហ្សាតាមរយៈសន្តិវិធី


 ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ប្រធានគណៈប្រតិភូ បេសក កម្មវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការដទៃមួយចំនួនទៀតនៅទីក្រុង Geneva 
នាថ្ងៃទី១៨ ខែឧសភា ​ឆ្នាំ​២០១៨ តាមសំណើររបស់ប្រទេ​សជាសមាជិកចំនួន២៥និងប្រ​ទេស សង្កេតការណ៍ចំនួន​៣៧នោះ ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រ​ជាជាតិបានអនុវត្តស​ម័យ​ប្រជុំពិសេស ស្តីពីស្ថាន​ភាព​សិទ្ធិមនុស្ស​នៅតំបន់ប៉ាឡេស្ទីនដែល​ត្រូវ ទន្ទ្រានកាន់កា​ប់ ក្នុងនោះមាន​ទាំងក្រុងយេរូសា​ឡឹម​ខាង​កើត​តែម្តង។
​ 
អញ្ជើញថ្លែង​មតិក្នុងសម័យប្រជុំ ឧត្តមស្នង​ការសិទ្ធិមនុស្ស អង្គការសហប្រ​ជាជាតិរួមទាំងតំណា​ងនា​នា បាន​អំពាវនាវ​ឲ្យស្វែងរក​នូវដំណោះស្រាយយូរអង្វែងសម្រា​ប់ជម្លោះ​ដោយ ឈ​រលើមូលដ្ឋានរដ្ឋទាំងពីរប៉ាឡេស្ទី​ន និង​អីស្រា​អ៊ែលដែ​លរួមរស់ក្នុងសន្តិភាពនិង​សន្តិសុខ។ ​ប្រទេសនានាក៏​បាន​អំពាវនាវ​ឲ្យមាន​ការស៊ើប​អង្កេតអន្ត​រជាតិ​ឯករាជ្យលើអំពើរំ​លោភសិទ្ធិមនុស្សនិង មនុស្សធម៌នៅតំ​បន់ដែនដីប៉ាឡេស្ទីនត្រូវកា​រកាន់​កាប់។
 
ថ្លែងមតិក្នុង​សម័យប្រជុំ ឯកអគ្គរដ្ឋ​ទូត លោក Duong Chi​ Dung ប្រធានគណៈប្រតិ​ភូ បេស​កកម្ម​វៀត​ណាមអម​អង្គការសហ​ប្រជាជាតិ អង្គការពាណិជ្ជកម្មពិភព​លោកនិងអង្គការដទៃមួយចំនួ​នទៀត​នៅទីក្រុង Geneva បានសង្ក​ត់ធ្ងន់ថា វៀតណាមយកចិត្តទុ​កដាក់ តាមដាននិង​សម្តែងការព្រួយប្រារម្ភ ដំពោះ​ស្ថានភាព​អំពើហឹង្សា​ឡើងជ​ណ្តើរនៅតំបន់ហ្គាហ្សានាប៉ុន្មាន​ថ្ងៃកន្លងទៅ បណ្តាលឲ្យ​ជនប៉ាឡេស្ទីន​ច្រើន​នាក់ត្រូវ​ស្លាប់​និង​រង​របួស​ ព្រមទាំងអំពាវ នាវ​ឲ្យមានការអត់ធ្មត់ ប្រឆាំងកា​រប្រើប្រាស់អំពើហឹ​ង្សា ដោះស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី​ ​ធានាអាយុជីវិត​ជូនប្រជាជន​និងផល​ប្រយោជន៍​ស្របច្បាប់​សម្រាប់​ភាគីទាក់​ទិននានា​ក៏ដូច​ជាសន្តិភាព​ស្ថិរភាព​​ក្នុងតំបន់។
 
លោក ឯកអគ្គរដ្ឋទូតបានអះអាងថា គោលជំហរមុន​ក៏ដូចជាក្រោយ​របស់វៀតណាម​គឺគាំទ្រកា​រដំណោះស្រាយ​រដ្ឋ​ពីរ ក្នុង​នោះមាន​ការបង្កើត​រដ្ឋប៉ាឡេស្ទីនរួមរស់​ដោយស​ន្តិភាពក្បែររដ្ឋអ៊ីស្រាអ៊ែ​ល៕

 
តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 
បណ្តាព័ត៌មានបានផ្សាយ