19/06/2018 09:52 GMT+7 Email Print Like 0

វៀតណាមសកម្មរួមជាមួយសហគមន៍អន្តរជាតិក្នុងការងារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ


 (រូបថត៖ tainguyenmoitruong.vn)

 ចាប់ពីថ្ងៃទី១៨ដល់ទី២០ ​ខែមិថុនា ឆ្នាំ​២០១៨ នៅទីក្រុង​ Can Tho ភាគខាងត្បូងវៀត​ណាម ប្រព្រឹត្ត​ទៅកិច្ច​ប្រជុំ​ ASEM អំពីការរួមគ្នាធ្វើសកម្ម​ភាព​ទប់ទល់នឹង​បម្រែ​បម្រួល​អាកាសធាតុ សំដៅសម្រេចឲ្យបាន​ នូវគោលដៅ​អភិវឌ្ឍ​ដោយចីរភាពនា ​អនាគត​។ កិច្ចប្រជុំនេះមិនត្រឹមតែបង្ហា​ញនូវការរួមវិភាគ​ទាន របស់​វៀត​ណាម​ក្នុងកិច្ចខិតខំប្រឹ​ងប្រែងរបស់ ASEM ​និងពិភពលោកទាំងមូ​លប៉ុណ្ណោះទេ​ ថែមទាំង​ជាឱកាស​ដើម្បី​តំបន់​វាលសណ្ដ​ទន្លេ Cuu Long របស់វៀតណាមឆ្លៀតយក​ការគាំទ្រ និងកិច្ចសហការរបស់ដៃគូអាស៊ី​ អឺរ៉ុបនានា ក្នុ​ងការ​ប្រយុទ្ធ​ប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុទៀត​ផង។

ការ​ផ្ដួចផ្ដើមគំនិតរបស់វៀតណាមអំពីការចាត់​តាំងកិច្ចប្រជុំខាងលើ​ទទួលបាន​ការគាំទ្រពីប្រទេស​ជាច្រើន​ដូច​ជា អូស្ត្រាលី ដាណឺម៉ាក ​មីយ៉ាន់ម៉ាប៉ូឡួញ ​ហូឡង់និងអ៊ីតាលី។ នេះ​ជាកិច្ចប្រជុំអន្តរទ្វីប​អាស៊ី​-អឺរ៉ុប និង​ជាសកម្មភាព​សំខាន់បំផុត ដែលវៀតណាមទទួលរៀបចំក្នុ​ងក្របខ័ណ្ឌ AS​EM ២០១៨ ​ក៏ដូច​ជាកា​រ​ផ្ដួច​ផ្ដើម​គំនិត​ដំបូង​របស់​ ASEM ក្នុងវិស័យ​នេះផង​ដែរ​។
 
ជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុបអំពីការបង្ការប្រឆាំងបម្រែបម្រួលអាកាសធាតុ

​កិច្ច​ប្រជុំ ASEM អំពីការរួមគ្នាធ្វើសក​ម្មភាព​ទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុមា​នអត្ថន័យសំខា​ន់ ក្នុងបរិបទ​ដែលវៀត​ណាម កំពុងជំរុញ​ខ្លាំងការ​លាតត្រដាង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ស្ដីពី​បម្រែ​បម្រួល​អាកាស​ធាតុ​។

​ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ តាមរយៈខ្លឹម​សារនានា ដែលត្រូវ​បានលើក​យកមក​ពិភាក្សា​នៅកិច្ច​ប្រជុំដូច​ជា សភាពការណ៍អនុវត្តរបៀ​បវារៈឆ្នាំ២០៣០ដើម្បីការអភិវ​ឌ្ឍដោយ​ចីរភាព កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីសស្ដី​ពីបម្រែបម្រួលអាកាសធា​តុ ការផ្ទេរប្ដូរ​ទៅជាខឿន​សេដ្ឋកិច្ច​ដែលប្រើប្រាស់​បរិមាណ​ឧស្ម័នកាបូន​តិច និង​ការទប់ទល់នឹងបម្រែបម្រួលអាកា​សធាតុក្នុងកាលៈទេសៈនៃបដិវ​ត្តន៍ឧស្សាហកម្ម​៤.០ ជាដើម។
 
កិច្ចប្រ​ជុំលើកនេះក៏ជាឱកាសដើម្បីប្រទេស​នានាក្នុង ASEM សហការគ្នាកសាង​សមត្ថភាព​បន្សាំជាមួយ​នឹង​បម្រែបម្រួល​អាកាសធាតុ​តាមរយៈស្ថានភាព​ជាក់ស្ដែងនិង​មេរៀនបទ​ពិសោធន៍​នៅទាំង​ទ្វីបអាស៊ី​និង​ទ្វីប​អឺរ៉ុប​ ក្នុងវិស័យទប់ទល់នឹងគ្រោះធ​ម្មជាតិ គ្រប់គ្រងប្រភពទឹកដោ​យចីរភាព​ ថាមពលក​កើតឡើង​វិញ ថាម​ពល​ស្អាត ​និងកសិកម្មបន្សាំជាមួ​យបម្រែបម្រួលអាកាសធា​តុ។​
 
មិនឈប់នៅត្រឹមការពិភាក្សាប៉ុ​ណ្ណោះទេ អង្គប្រជុំក៏បាន​ជំរុញទំនាក់​ទំនងភាព​ជាដៃគូ​ក្នុងវិស័យ​អាកាសធាតុ​រវាងអាស៊ី​និង​អឺរ៉ុប តាមរយៈការបង្កើនកិច្ចសហ​ប្រតិបត្តិការដូចជាការផ្ទេរប្ដូ​របច្ចេកវិទ្យា ការបង្កើតប​ណ្ដាញ ប្រព័ន្ធ​វាយតំលៃរួ​ម​ដើម។

ឱកាសសំរាប់វៀតណាម

វៀតណាម​ជាប្រទេសមួយក្នុងចំណោម​ប្រទេស​ ដែលរង​ផលប៉ះពាល់​យ៉ា​ងធ្ងន់​ធ្ងរ​បំផុត ដោយ​បម្រែបម្រួល​អាកាស​ធាតុ​ ក្នុងនោះតំបន់វា​លដីសណ្ដទន្លេ Cuu ​Long ជាតំបន់វាលដីសណ្ដ​មួយក្នុង​ចំណោមវាលសណ្ដទាំង៣លើពិ​ភពលោក​ដែលងាយរង​គ្រោះដោយការឡើងនី​វ៉ូទឹកសមុទ្រ។ បម្រែបម្រួល​អាកាសធាតុ​កំពុង​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ ដល់សន្តិសុខស្បៀងអាហារនិង​ការអ​ភិវឌ្ឍ​កសិកម្ម។
 
ចំពោះមុខសភាពការណ៍ខាងលើ ក្នុងអំឡុងប៉ុន្មានឆ្នាំក​ន្លងទៅ ខេត្តក្រុងតំបន់ដីស​ណ្ដទន្លេ Cuu Long និ​យាយរួម​ក៏ដូច​ជាទីក្រុង Can Tho និយាយដោយឡែកបាននិង​កំពុងខិត​ខំប្រឹងប្រែង​អនុវត្តន៍​ដំណោះស្រាយ​ជាច្រើន​ដើម្បីទប់ទល់​នឹងបម្រែបម្រួល​អាកាសធាតុ ក្នុង​នោះមាន​គម្រោង​ការណ៍​ជាច្រើន​ដែលទទួល​បាន​ការជួយ​ឧបត្ថម្ភ និងការផ្ដល់ហិរញ្ញប្បទានរប​ស់អង្គការអន្តរជាតិនា​នា។​ ហេតុនេះហើយ​ កិច្ចប្រជុំ​លើកនេះ​គឺជាឱកាស​ល្អដើម្បី​ផ្នែកធនធានធម្មជាតិនិង​បរិស្ថាននៃខេត្តក្រុងទាំង​នេះ សិក្សារៀន​សូត្របទ​ពិសោធន៍​ក្នុង​វិស័យ​ទប់ទល់​ នឹងបម្រែបម្រួលអាកាសធា​តុ អភិវឌ្ឍន៍ថាមពលកកើ​តឡើង​វិញ គ្រប់​គ្រង​ប្រភពទឹក​ដោយ​ចីរ​ភាព និងចលនា​ប្រភពកម្លាំង​ពីភាគីផ្សេងៗ​ដើម្បីចូល​រួមការ​ទប់​ទល់​នឹង​បម្រែ​បម្រួល​អាកាសធាតុ​ជា​ដើម​។
 
កិច្ចប្រជុំ ASEM​ អំពីការរួមគ្នា​ធ្វើសកម្មភាព​ទប់ទល់នឹង​បម្រែបម្រួល​អាកាសធាតុ​ប្រព្រឹត្តទៅក្នុង​បរិបទ​ដែលមាន​ប្រទេសកាន់​តែច្រើនត្រូវរងផលប៉ះពា​ល់ដោយគ្រោះធម្មជាតិ។ ​ការជំរុញ​កិច្ចសហប្រតិបតិ្ត​ការអន្តរតំបន់​អាស៊ី អឺរ៉ុប ក្នុង​បរិបទនេះ គឺជាឱកាសល្អ​មួយ​ដើម្បីធានាការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៃប្រទេស​នីមួយ​ៗ ក្នុងនោះ​មានវៀតណាមផ​ងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ