20/01/2015 14:18 GMT+7 Email Print Like 0

វៀតណាមសកម្មសហប្រតិបតិ្តការក្នុងការបង្ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

នាថ្ងៃទី១៨ ខែមករាឆ្នាំ២០១៥ឆ្លើយសំនួររបស់អ្នកយកព័ត៏មានអំពីប្រតិកម្មរបស់​វៀត​ណាម​ចំពោះ​ការ​ដែល​នា​ថ្ងៃ​ទី១៨​ ខែមករាឆ្នាំ២០១៥ឥណ្ឌូនេស៊ី​អនុវត្ត​សាលក្រម​ប្រហារ​ជីវិត​ចំពោះ​ពល​រដ្ឋ​វៀត​​ណាមឈ្មោះ Tran Thi Bich Hanh ពី​បទ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់​អ្នក​នាំពា​ក្យ​ក្រសួង​ការបរ​ទេស​​វៀត​ណាមលោក Le Hai Binhបាន​ឲ្យ​ដឹង​ថាវៀតណាម​ប្ដេជ្ញា​ដោះស្រាយ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​បណ្ដា​អំពើ​ជួញ​ដូរ ដឹក​​ជញ្ជូន​គ្រឿង​ញៀន​និង​ក៏ជា​ប្រ​ទេស​ដែល​ជានិច្ច​កាល​សហ​ប្រតិបតិ្តការ​យ៉ាងសកម្ម​ជាមួយ​ប្រទេស​ដទៃ​ក្នុង​​ការ​បង្ការ​ប្រយុទ្ធ​ប្រឆាំងបទ​ល្មើស​គ្រឿង​​ញៀន​គ្រប់​ប្រភេទ។ទាក់ទិនដល់ករណីអ្នកស្រី Tran Thi Bich Hanh ត្រូវចាប់​ខ្លួននាខែមិថុនាឆ្នាំ២០១១ កន្លង​​មក ថ្នាក់​ដឹកនាំ ជាន់​ខ្ពស់​ ស្ថាប័ន​មាន​សមត្ថ​កិច្ច​និង​ស្ថាន​ទូត​វៀត​ណាម​​ប្រចាំនៅឥណ្ឌូនេស៊ី បាន​ផ្លាស់​ប្ដូរ​មតិ ជួបធ្វើការ និង​សំណូម​ពរឥណ្ឌូនេស៊ី​ជាច្រើន​លើក​ច្រើន​សារធា​នា​​អត្ថ​ប្រយោជន៍​ដ៏ត្រឹម​ត្រូវ​របស់​​ពល​រដ្ឋ​វៀត​​ណាម ត្រឹមត្រូវ​តាម​ការ​កំណត់​នៃ​ច្បាប់ និង​ពិចារ​ណាបន្ធូរ​ស្រាល​​ទោស​ដោយ​ផ្អែក​ទៅ​លើស្មារតី​មនុស្ស​ធម៌​។ ស្ថាប័ន​​មាន​សមត្ថ​កិច្ច​នានា​របស់​វៀត​ណាម​ក៏បាន​អនុវត្ត​វិធាន​ការ​គាំពារ​ចាំ​បាច់​ចំពោះ​ករណី​នេះ​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ