17/10/2014 08:49 GMT+7 Email Print Like 0

វៀតណាមសកម្មត្រៀមរៀបចំ IPU លើកទី១៣២

ក្នុងក្របខ័ណ្ឌមហាសន្និបាតអន្តរសភាពិភពលោក IPU លើកទី១៣១ នៅទីក្រុង Geneve ស្វីស នា​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានថ្លែងមតិនៅសម័យបិទបញ្ចប់ ដោយការអញ្ជើញជាផ្លូវការ បណ្ដាសមាជិក សមាជិការ ​សភា  មកដល់វៀតណាមចូលរួមមហាសន្និបាត IPU លើកទី១៣២។

មុននោះ នាថ្ងៃទិ១៥ តុលា គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម បានជួបធ្វើ​ការជាមួយ​អគ្គ​លេខាធិការ IPU និងគណៈលេខាធិការអំពីការងារត្រៀមរៀបចំសំរាប់ IPU លើកទី១៣២ដែល​នឹងប្រព្រឹតិ្តទៅនាខែមិនាខាងមុខ នៅរដ្ឋធានីហាណូយ។អគ្គលេខាធិការ IPU លោកMartin​​ Chungong បានសម្ដែងការចាប់អារម្មណ៍របស់ខ្លួនចំពោះការងារត្រៀមរៀបចំសំរាប់ IPU ១៣២ របស់វៀតណាម ហើយអះអាងថា៖


លោក Martin Chungong សម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងារ
ត្រៀមរៀបចំសំរាប់ IPU លើកទី១៣២របស់វៀតណាម

ខ្ញុំចាត់ទុកថា ប្រសិនបើ IPU ១៣២ ប្រព្រឹត្តឹទៅនាថ្ងៃនេះភ្លាមៗ គឺវៀតណាមបាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ។យើងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការត្រៀមរៀបចំ​យ៉ាងហ្មត់ចត់​របស់​វៀត​ណាម​ មិនត្រឹមតែអំពីបញ្ហាភស្តុភាប៉ុណ្ណោះទេ ថែមទាំងអំពីខ្លឹមសារ ប្រធាន​បទ​ពិភាក្សា​ផង​ដែរ​។ IPU ខាងមុខ ជាឱកាសសំខាន់ ដើម្បីវៀតណាមឧទ្ទេសនាមទៅតំណាងពិភពលោក អំពីការបោះជំហានអភិវឌ្ឍន៍ថ្មីនៅវៀតណាម ក៏ដូចជាក្នុងការ​ជំរុញ​ប្រជាធិបតេយ្យ​ និង​ការ​ប្រតិបតិ្តការ​នៅរដ្ឋសភាផងដែរ”៕
 

Thuy Van អ្នកកាសែតVOVប្រចាំនៅបារាំង

បណ្តាព័ត៌មានបានផ្សាយ