09/07/2016 18:05 GMT+7 Email Print Like 0

វៀតណាមសកម្មជំរុញទំនាក់ទំនងដៃគូរវាងឥណ្ឌានិងអាស៊ាន


អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាV. K Singh

វេទិកាសេដ្ឋកិច្ចឥណ្ឌា-អាស៊ាន លើកទី៥ ត្រូវបានប្រព្រឹត្តទៅ​នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នៅប្រទេស​ឥណ្ឌា​។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានអញ្ជើញចូលរួមនិងមានបទថ្លែងមតិសំខាន់​នៅទីនេះ។  ឯកអគ្គរដ្ឋទូត​ Ton Sinh Thanh បានអះអាងថា៖ នៅមាន​សក្ដានុភាព​ជាច្រើនចំពោះទំនាក់ទំនងសេដ្ឋកិច្ច អាស៊ាននិងឥណ្ឌា​ ហើយ​​ វៀតណាមនឹងសកម្មជំរុញ​ទំនាក់ទំនងដៃគូឥណ្ឌានិងអាស៊ានអោយកាន់តែជិតស្និទ្ធិថែមទៀត ជាពិសេសគឺ​បណ្ដាប្រទេស CLMV( កម្ពុជា ឡាវ  មីយ៉ាន់ម៉ា  និង វៀតណាម) នឹងខំប្រឹងប្រែង​ជំរុញ​ការ​ធ្វើសមាហរណកម្មថែមទៀតរវាងឥណ្ឌានិងអាស៊ាន ក្នុងបណ្ដាយន្តការ​សហប្រតិបត្តិការក្នុងតំបន់៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ