31/01/2018 10:29 GMT+7 Email Print Like 0

វៀតណាមវាយតម្លៃខ្ពស់ចំពោះប្រភពទុន ODA ជប៉ុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម


 ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន សមាជិកសភា លោក Kazuyuki Nakane  

វៀតណាមវាយតម្លៃខ្ពស់ចំពោះប្រភព​ទុន ODA ជប៉ុនក្នុងការអភិវឌ្ឍសេដ្ឋកិ​ច្ចស​ង្គម​ ។ នេះជាការ​អះអាង​របស់​ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល និងជារដ្ឋមន្ត្រីការបរ​ទេសវៀត​ណាម លោក Pham Binh Minh នា​ថ្ងៃទី៣០ខែមករា​​ នៅក្នុងពេលទទួល​ជួបជា​មួយរដ្ឋ លេខាធិការក្រសួ​ងការបរទេសជប៉ុន សមាជិក​ សភា​ លោក Kazuyuki Nakane មក​​សម្តែង​ការគួរសម។ ​លោក Pham Binh Minh សង្កត់ធ្ងន់ថា ឆ្នាំ២០​១៨​ ជាឆ្នាំប្រទេស ទាំងពីររៀប​ចំពិធីរំ​លឹក ខួបអនុស្សាវរីយ៍លើក​ទី៤៥នៃទិវាបង្កើតទំនាក់ទំ​នង​ការទូត តាមនោះ ប្រ​ ទេស​ទាំង​ពីរ​ គ​ប្បីជម្រុញរាល់ដំណើរទស្សនកិ​ច្ចរបស់​ថ្នាក់ដឹកនាំជាន់ខ្ពស់ ប​ង្កើនកិច្ច​សហប្រតិបត្តិការសេដ្ឋកិ​ច្ច ជាពិសេ​ស​ទទួលសិក្ខា​កាមវៀត​ណាម ទៅជប៉ុន ក្នុងឱកាស​ដែលជប៉ុនត្រៀម រៀបចំឲ្យមហោស្រព​កីឡា អូឡាំពិក​២០២០​។
 
រីឯខ្លួន​វិញ រដ្ឋលេខាធិការក្រសួ​ងការបរទេស​ជប៉ុន លោក Kazuyuki Nakane បានអះអាងថា កា​រអភិវឌ្ឍ​របស់វៀត​ណាម គឺសំខាន់ណាស់សម្រាប់ជប៉ុន ហើយជ​ប៉ុន ត្រៀមជាស្រេចជួយវៀ​តណាម​អភិ វឌ្ឍន៍​សេដ្ឋកិច្ច​និងកែទ​ម្រង់បែប​បទរដ្ឋបាល​ ក្នុងនោះមានការកសាងមូលដ្ឋានហេដ្ឋា​រចនាសម្ព័ន្ធគុណភាពខ្ពស់​ ជម្រុញ​ការអនុវត្ត​កិច្ចចរចា ដើម្បីឈានដល់ការចុះហត្ថលេខាយ៉ាងឆា​ប់ៗ កិច្ចព្រមព្រៀងជំនួយ​យុត្តិធម៌ ​ព្រហ្មទណ្ឌនិង​កិច្ចព្រមព្រៀងផ្ទេរ​ប្រគ​ល់អ្នកទោសផងដែរ៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ