23/10/2016 10:29 GMT+7 Email Print Like 0

វៀតណាមលើកកំពស់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ


ឯកអគ្គរដ្ឋទូត Nguyen Phuong Nga

នៅទីស្នាក់ការ អង្គការ​សហប្រជាជាតិ ប្រចាំនៅទីក្រុង New York (អាមេ​រិក) ចាប់​ពីថ្ងៃទី​២០​ដល់​ថ្ងៃទី២១ ខែតុលា ​ឆ្នាំ​២០១៦ បាន​ប្រព្រឹត្តទៅ​កិច្ចប្រជុំ​ពិភាក្សា​អំពី៖ ការត្រួ​ត​ពិនិត្យ សកម្មភាព​សន្តិ​ភាព ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​ប្រជុំ​លើក​ទី​៧១ គណៈ​កម្មាធិការ​នយោ​បាយ​ពិសេស និងក្រៅអាណានិគម​និយម មហា​សន្និបាត អង្គការ​សហ​ប្រជា​ជាតិ​ នីតិ​កាល​ទី៧១។ ថ្លែង​មតិនៅទីនេះ​ ឯកអគ្គរដ្ឋទូត  Nguyen Phuong Nga ប្រធានគណៈប្រ​តិភូ​វៀត​ណាម​ ប្រចាំ​នៅអង្គការ​សហប្រជាជាតិ​ បាន​អះអាង​ថា៖ សកម្មភាពរក្សាសន្តិ​ភាព អង្គការ​សហ​ប្រជាជាតិ​ដើរ​តួនាទី​សំខាន់​ ក្នុង​ការរក្សា​សន្តិភាព និង​សន្តិសុខអន្តរ​ជាតិ រួម​ចំណែកកសាង​បរិយា​កាស​សន្តិភាព និង​ស្ថិរភាព ដើម្បី​អភិវឌ្ឍន៍។

​នេះ ឯកអគ្គរដ្ឋទូត  Nguyen Phuong Nga ក៏បានអះអាងថា៖វៀតណាមសន្យារួម​វិភាគ​ទាន​យ៉ាង​សកម្ម ម្ចាស់​ការ​ និង​មានការ​ទទួលខុស​ត្រូវ រួមចំណែក​រក្សា​សន្តិភាព​និងសន្តិសុខ​អន្តរ​ជាតិ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ