25/03/2016 09:41 GMT+7 Email Print Like 0

វៀតណាមលើកកំពស់កំរិតព្រមានចំពោះសកម្មភាពបង្ការប្រឆាំងជំងឺដោយវីរុស Zika


វៀតណាមលើកកំពស់កំរិតព្រមានចំពោះសកម្មភាពបង្ការប្រឆាំងជំងឺដោយវីរុស Zika (Image: VNA)

ក្នុងសេចក្តីប្រកាសនៃស្ថាប័នការកំណត់សុខាភិបាលអន្តរជាតិ​(IHR) ចំណុះអង្គការសុខភាពពិភពលោក (WHO) ដែល​ត្រូវ​បាន​ផ្ញើរដល់ស្ថាប័ន​ IHR ប្រចាំនៅវៀតណាម នាថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ២០១៦ បាន​ឲ្យដឹង​ថា៖ អូស្ត្រា​លីទើប​នឹង​រក​ឃើញករណីឆ្លងវីរុស Zika បន្ទាប់ពីវិលត្រឡប់ពីវៀតណាម​វិញ។ ក្នុងរយៈពេល​ស្នាក់​នៅវៀត​ណាម​ចាប់​ពីថ្ងៃទី​២៦ ខែ​កុម្ភៈ ដល់ថ្ងៃទី​៦ ខែ​មិនា អ្នក​ជំងឺនេះបានទៅ​ទស្សនាទីក្រុងហូជីមិញ ខេត្ត Lam Dong ខេត្ត Khanh Hoa និង ខេត្ត Binh Thuan។ បន្ទាប់ពីទទួលបានព័ត៌មាន ក្រសួងសុខាភិបាលវៀត​ណាម​ បានបង្កើត​ក្រុម​ការងារ​ទៅបណ្ដាតំ​បន់​ពោលខាង លើដើម្បីធ្វើការជាមួយគណៈកម្មាធិការប្រ​ជាជន និង​បណ្តាមន្ទីរ​ទាក់​ទិន បណ្ជា​ណែនាំ​អនុវត្ត​សកម្មភាព​បង្ការប្រឆាំង នឹង​អសន្នរោគ​Zika។ រហូតមក​ដល់ពេល​នេះ មិន​ទាន់មាន​ព័ត៌​មាន​ពេញ​លេញ​នៅ​ឡើយ ដោយ​ហេតុ​នេះ មិន​ទាន់​អះអាងថាភ្ញៀវទេសចរជាជនអូស្ត្រាលីនេះ បាន​ឆ្លងវីរុស Zika មុន​ឬបន្ទាប់​ពីចេញ​ពីវៀត​ណាម​ទេ។ ក្រសួង​សុខាភិបាល​វៀតណាម នឹងបន្តបំភ្លឺរាល់ព័ត៌មានទាក់ទិន ហើយ​បង្កើន​ការងារ​ត្រួតពិនិត្យ នៅ​ព្រលាន​យន្តហោះក្នុង​ទូទាំងប្រទេស៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ