24/07/2018 11:21 GMT+7 Email Print Like 0

វៀតណាមលាតត្រដាងផែនការអនុវត្តន៍រាល់គោលដៅរបស់សហគមន៍វប្បធម៌-សង្គមអាស៊ាន

 នាថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ​២០១៨ នៅទីក្រុង Da​ Nang បានប្រព្រឹត្តទៅនូវសន្និសីទបូក​សរុប កិច្ចការ​ពាក់​កណ្តាល​អាណត្តិ​ ស្តីពីគម្រោងការកសាង ផែនការអ​នុវត្តន៍រាល់គោល ដៅនៃសហគមន៍វប្បធម៌​-សង្គមអាស៊ានដល់ឆ្នាំ​២០២៥​ (គម្រោងការ១៦១) តំ​បន់ភាគកណ្តាល។
 ​
នៅក្នុង​សន្និសីទនេះ តំណាងក្រសួងការងារ ​យុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យ ​ដឹងថា នៅថ្នាក់ជាតិ ​ទល់នឹង​ពេល​បច្ចុប្បន្ន​នេះ មានក្រសួងស្ថាប័នចំនួ​ន៩ក្នុង ចំណោម១១ ចំណុះ​សហគមន៍វ​ប្បធម៌-សង្គម​អាស៊ាន​នៅវៀត​ណាម​ បា​នដំឡើង ផែនការសម្រាប់ប្រ​តិប​ត្តិ។ ជាក់ស្តែងគឺ​ នៅទីក្រុង Da Nang ​បានប្រមូលផ្តុំ បញ្ជាណែនាំការ​អនុវត្តកម្ម​ វិធី​គោលដៅ​ជាតិ ស្តីពីការងារធ្វើដែលភ្ជាប់​ជាមួយគោល នយោបាយព្រមៗគ្នាជាច្រើន ​រៀបចំ​សកម្មភាព​សង្គមឆ្ពោះទៅ​សហគមន៍ រួមទាំង​សកម្មភាពជួបប្រាស្រ័យយុវជនក្នុង ក្រប​ខ័ណ្ឌអាស៊ាន​។

ត្រូវបាន​ដឹងថា ផែនការទូទៅសហគមន៍វប្ប​ធម៌សង្គមអាស៊ានថ្នាក់ជាតិរបស់វៀត​ ណាម​ដោយ​បាន​ឆ្ពោះទៅ​គោលដៅ​តភ្ជាប់និង​នាំមកនូវផលប្រយោជន៍ជូ​នប្រជាជន។ ជាពិសេស ​លើកកម្ព​ស់ការផ្សព្វ​ផ្សាយឲ្យ​ប្រជាជន​បាន​ជ្រាបអំពី​សហគមន៍អាស៊ាន និង ផលប្រយោ​ជន៍ដែលអាស៊ាននាំ​មកជូន។ ទន្ទឹមជាមួយគ្នានោះ គឺ​ឆ្ពោះទៅ​គោលដៅ​បង្កើន​ បើកទូលាយនិងអនុវត្តន៍គោល​នយោបាយស្តីសុខុមាលភាពសង្គ​ម៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ