04/02/2017 10:00 GMT+7 Email Print Like 0

វៀតណាមរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្ត


ទិដ្ឋភាពនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី៦ដែលបានប្រារព្ធនៅទីក្រុងហាណូយ
ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ១៩៨៦ (រូបថតៈ TTXVN)

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ បក្សកុម្មុយនិស្តវៀតណាមប្រារព្ធខួបលើកទី៨៧នៃទិវាបង្កើត (ថ្ងៃទី៣​កុម្ភៈ​ឆ្នាំ១៩៣០-ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧)។ ក្នុងឱកាសនេះដែរ កាសែត Nhan dan (កាសែតប្រជាជន) ស្ថាប័នមជ្ឈឹម​របស់បក្សកុម្មុយនិស្តវៀតណាម ជាសម្លេងរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម បានចុះផ្សាយលើទំព័រ​ទី​១​នូវ​រូបភាពលោកប្រធានហូជីមិញនិងប្រសាសន៍មួយឃ្លារបស់លោក ស្តីពីការកសាងបក្ស។ 

សារព័ត៌មាននេះក៏បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “ពីនិទាឃៈរដូវបង្កើតបក្សមុននេះ - រំលឹកឡើងវិញនិងពិចារណា”។ អត្ថបទនេះបានអះអាងថា ព្រឹត្តិការណ៍បង្កើតបក្សក្មុយនិស្តវៀតណាមមុននេះ ៨៧ ឆ្នាំ ជាការ​គូសសញ្ញានូវរបត់សំខាន់របស់បក្ស។ រំលឹកដល់ “និទាឃៈរដូវកសាងបក្ស” មុននេះ និងមានមោទនភាពចំ​ពោះ​ ទំព័រប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់បក្ស ហើយក៏ជាឱកាសសម្រាប់បញ្ជាក់ច្បាស់ថែមទៀត មើលឡើងវិញនូវការទទួលខុសត្រូវសម្រាប់ “និទាឃៈរដូវកសាងបក្ស” ក្នុងឆ្នាំ ២០១៧នេះ។

ក្នុងពេលជាមួយគ្នានោះ បទវិចារណកថា “កសាងបក្សស្អាតស្អំ រឹងមាំសក្តិសមនឹងភារកិច្ច”បានចុះផ្សាយលើកាសែត Quan doi nhan dan (កាសែតកងទ័ពប្រជាជន) ច្បាប់ចេញថ្ងៃទី៣កុម្ភៈបានអះអាងនូវលទ្ធផលដែលបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលទទួលបានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើក​​ទី ៤ (នីតិកាលទី១១) ស្តីពីការកសាងបក្ស រួមជាមួយការផ្សព្វផ្សាយនិងអនុវត្តនូវសេចក្តីសម្រេចចិត្តមជ្ឈឹម​លើកទី៤ (នីតិកាលទី១២) ស្តីពីការកសាងនិងពង្រឹងបក្សនោះគឺថ្មីម្តងទៀតបានបញ្ជាក់នូវឬទ្ធានុភាព បញ្ញានិងឈ្លាសវៃរបស់បក្សកាន់អំណាច។ ដើម្បីបំពេញបេសកកម្មប្រវត្តិសាស្ត្ររបស់បក្សកាន់អំណាចមួយគឺ ទាម​ទារឲ្យបក្សកុម្មុយនិស្តវៀតណាមត្រូវបន្តការហាត់ពត់លត់ដំដើម្បីមានគ្រប់គ្រាន់ឬទ្ធានុភាព សមត្ថភាព បញ្ញានិងការជឿទុកចិត្តលើភាពជាអ្នកដឹកនាំបដិវត្តន៍នាំប្រទេសជាតិបន្តការអភិវឌ្ឍន៍ “ប្រកៀកស្មាជាមួយប្រទេស​មិត្តទាំងអស់លើពិភពលោក” ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ