22/11/2018 09:03 GMT+7 Email Print Like 0

វៀតណាមរៀបចំវេទិកាទេសចរណ៍ជាន់ខ្ពស់ជាលើកដំបូងនៅរដ្ឋធានីហាណូយ

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចវៀតណាម (ViEF) ឆ្នាំ២០១៨ វេទិកា ទេសចរណ៍ជាន់ខ្ពស់វៀតណាមឆ្នាំ២០១៨ នឹង​​ត្រូវ​បានរៀបចំឡើងជាលើកដំបូងនៅរដ្ឋ​ធានីហាណូយ ក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី៥និងថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨​​។
 
​ព្រឹត្តិការណ៍នេះ គ្រោងនឹងទាក់ទាញ​ការចូលរួម​របស់ភ្ញៀវ​ប្រមាណ១​ពាន់៥​រយ​នាក់​ដែល​ជាអ្នក​ គ្រប់គ្រង អ្នកប្រតិបត្តិ​សហគ្រាសនិង​វាគ្មឹន។​ក្នុងវេទិកានេះនឹង​ប្រព្រឹត្តទៅនូវជំនួបសន្ទនា និងជំនួបចរចាថ្នាក់​ជាតិដើម​ដំបូង​នៃផ្នែកទេសចរណ៍​វៀតណាម។ វេទិកានឹងផ្ដោតការពិភាក្សាទៅលើ​បញ្ហាជា ច្រើនដូចជា៖ ការ​រៀបចំ​រចនា​សម្ព័ន្ធ​ផ្នែកទេសចរណ៍​ឡើងវិញ និងការអភិវឌ្ឍ ទេសចរណ៍វៀតណាមប្រកប​ដោយគុណភាពនិងចីរភា​ព ការផ្សព្វ​ផ្សាយ​និង ពន្លឿនទេសចរណ៍ជាតិ ការកែលំអគោលនយោបាយទិដ្ឋាការ និងការទាក់ទាញ ដើមទុន​បរទេស​សម្រាប់​ផ្នែក​ទេសចរណ៍វៀតណា​ម ជាដើម៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ