03/01/2021 15:41 GMT+7 Email Print Like 0

វៀតណាមរៀបចំពិព័រណ៍អន្តរជាតិអំពីការច្នៃប្រឌិតជាលើកដំបូង

សន្និសីទសារព័ត៌មានអំពីពិព័រណ៍ VIIE ២០២១។​ (រូបថត៖ baotintuc.vn
 

ពិព័រណ៍អន្តរជាតិអំពីការច្នៃប្រឌិតវៀតណាមឆ្នាំ២០២១ (VIIE 2021) នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ មករា នៅទីក្រុងហាណូយ។ នេះជាពិព័រណ៍អន្តរជាតិលើកដំបូងអំពីការច្នៃប្រឌិត ដែលរៀបចំឡើងដោយ ក្រសួងផែនការនិងវិនិយោគ។

ពិព័រណ៍នេះនឹងឧទ្ទេសនាម តាំងបង្ហាញពីដំណោះស្រាយ គំនិត ផលិតផលបច្ចេកវិទ្យាថ្មីៗនៅក្នុងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិត ដូចជា ដំណោះ ស្រាយបច្ចេកវិទ្យាក្នុងវិស័យនគរឆ្នាតវៃ រោងចក្រឆ្លាតវៃ កាមេរ៉ាប្រាជ្ញាសិប្ប និម្មិត និងបច្ចេកវិទ្យាឌីជីថល ជាដើម។ លោក Tran Duy Dong អនុរដ្ឋមន្រ្តី ក្រសួងផែនការនិងវិនិយោគ បានឲ្យដឹងថា៖ “ការច្នៃប្រឌិតគឺជាឱកាសសម្រាប់យើងអនុវត្តការផ្លាស់ប្ដូរថ្មីខាងបច្ចេកវិទ្យា ផ្លាស់ប្ដូរទម្រង់គ្រប់គ្រងអាជីវកម្ម សំដៅលើកកំពស់កម្លាំងប្រកួត ប្រជែងនិងតម្លៃរបស់ សហគ្រាស។ ឥទ្ធិពលនៃការច្នៃប្រឌិតទៅលើខឿន សេដ្ឋកិច្ចនិងសហគ្រាសនីមួយៗ អាចវាស់វែងបានតាមរយៈសន្ទស្សន៍ស្ដីពី ការលក់ ចំណេញ ឬការរួមវិភាគទានពន្ធ និងការបង្កើតការងារធ្វើ”។

ក្នុងក្របខ័ណ្ឌពិព័រណ៍លើកនេះ នឹងប្រព្រឹត្តទៅនូវពិធីបើកការដ្ឋានសាងសង់មជ្ឈ មណ្ឌលផ្លាស់ប្ដូរថ្មី-ច្នៃប្រឌិតជាតិនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac ទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ