25/06/2016 10:10 GMT+7 Email Print Like 0

វៀតណាមរៀបចំសិក្ខាសាលាស្តីពីសិទ្ធិរបស់កម្មករលើសមុទ្រនៅស្វីស

នៅខាងក្រៅកិច្ច​ប្រជុំលើកទី៣២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប​ ដែល​បាន​ប្រព្រឹត្តទៅ​នៅប្រទេស​ស្វីស​នោះ ក្រុម​បេសកកម្ម​អចិន្ត្រៃយ៍ របស់វៀត​ណាម​នៅ ទីក្រុង Geneva បាន​រួមសហការ ជាមួយអង្គការពលកម្មអន្តរជាតិ (ILO)​រៀប​ចំ​សិក្ខា​សាលា​អន្តរជាតិ ស្តីពី “ការធានាបរិយាកាសធ្វើការ មានសុវត្ថិភាព​សម្រាប់​កម្មករ លើ​សមុទ្រ​”។ ចូលរួម​ក្នុងសិក្ខា​សាលានេះ មានក្រុមបេសកកម្ម​អចិន្ត្រៃយ៍​នៅក្រុង Geneva ចំនួន៣០និង​អង្គការ​អន្តរជាតិ​ទាក់ទិន​នានាមួយ​ចំនួន​ទៀត។ តំណាងចូលរួម បានវាយតម្លៃខ្ពស់ចំពោះរាល់ការ​ខំប្រឹងប្រែង របស់វៀត​ណាម និង ILO ក្នុង​ការ​រៀប​ចំ សិក្ខាសាលានេះជាពិសេស ក្នុង​កាលៈទេសៈដែល​សិទ្ធិរបស់​កម្មក​រ​លើសមុទ្រ នៅក្នុង តំបន់​អាស៊ី​អាគ្នេយ៍​និយាយ​រួម និងលើពិភព​លោកនិយាយដោយឡែក​ កំពុងប្រឈមមុខ​នឹងការសាកល្បងជាច្រើន។ បញ្ចប់​សិក្ខាសាលា​នេះឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍របស់វៀតណាម​ អមអ.ស.បលោក Nguyen Trung Thanh បានលើក​ឡើង​សំណើរ​មួយចំនួន ដូចជា​ការជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រឆាំងនឹងចោរ​សមុទ្រ សង្គ្រោះ​បន្ទាន់ ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្តការស្រាវជ្រាវកសាងនិងពង្រឹង​យន្តការ​អន្តរជាតិ​មួយ​សម្រាប់​​ធានាផលប្រយោជន៍​របស់អ្នកនេសាទ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ