28/05/2015 10:35 GMT+7 Email Print Like 0

វៀតណាមរៀបចំវេទិការបរិយាកាសអាជីវកម្ម ស្បៀងអាហារនិងកសិកម្មអាស៊ាន


ការវិចក្ចប់អង្ករនាំចេញ (រូបថត៖TTXVN)

វេទិការ​បរិយាកាស​អាជីវកម្ម ស្បៀង​អាហារ​និងកសិកម្ម​អាស៊ាន​ក្រោយឆ្នាំ​២០១៥ នឹង​បាន​រៀប​ចំឡើង​នៅ​រដ្ឋធា​នីហាណូយ​របស់​វៀតណាម​ ចាប់ពី​ថ្ងៃទី២៣​ដល់​ទី២៥ ខែ​មិថុនា​ខាង​មុខ​។ វេទិការ​នេះមាន​ការចូល​រួម​របស់​តំណាង​ជិត​៤០០​នាក់ ក្នុង​នោះមានតំណាង​ក្នុងប្រទេស​ចំនួ​ន២០០នាក់ និងតំណាង​អន្ត​រជាតិ​ជិត២០​០នាក់ រួម​មាន​បណ្ដា​រដ្ឋមន្រ្តី​ ទទួលបន្ទុក​វិស័យ​កសិកម្ម រុក្ខកម្ម​និង​នេសាទ​ក្នុងតំបន់​អាស៊ាន អគ្គលេខាធិការ​អាស៊ាន តំណាង​នៃក្រសួង ស្ថានប័ន អង្គ​ការ​អន្តរ​ជាតិ ក្រុម​ហ៊ុន​នៅក្នុងនិ​ងក្រៅប្រទេសជា​ដើម។​ នៅវេទិការ​នេះ បណ្ដា​តំណាង​នឹង​ចែក​រំលែក​ព័ត៌មាន នាំចេញ​គោលនយោបាយ​នានា សំដៅបង្កើនផលិត​កម្ម​កសិកម្ម និង​បន្ធូ​រស្រាល​ការ​ជះឥទ្ធិ​ពល​ទៅលើ​បរិស្ថាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ