24/03/2015 14:10 GMT+7 Email Print Like 0

វៀតណាមរៀបចំមីទ្ទីងរំលឹកខួបទិវាឧត្តុនិយមពិភពលោកទី២៣ខែមិនា


វៀតណាមរៀបចំមីទ្ទីងរំលឹកខួបនៃទិវាឧត្តុនិយមពិភពលោកទី២៣មិនា (VGP)

នាព្រឹកថ្ងៃទី២៣​ខែមិនាឆ្នាំ២០១៥ នៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាល​វៀតណាម​បាន​ប្រព្រឹត្ត​ទៅពិ​ធីមី​ទ្ទីងថ្នាក់​ជាតិរំលឹកខួបទិវា​ឧត្តុនិយម​ពិភពលោក​ដោយប្រធាន​បទ​អាកាសធាតុ-ការយល់​ដឹង​ដើម្បី​ធ្វើ​ស​កម្ម​​​​​​​ភាព។

ថ្លែងមតិនៅពិធីមីទ្ទីងនេះ រដ្ឋមន្ត្រីក្រសួងធនធាន​និងបរិស្ថានវៀតណាម​លោក Nguyen Minh Quang បាន​អះ​អាង​ថា វៀតណាមបានអនុវត្តការ​ផ្ដើម​គំនិត​អំពីការ​ទប់​ទល់​នឹង​បំរ៉ែបំរួល​ជាច្រើន​ដូចជាក​សាង​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធតាមបណ្ដោយឆ្នេរសមុទ្រ កសាង​កម្ម​វិធីកាត់​បន្ថយឧស្ម័ន​បញ្ចេញចោ​លផ្ទះកញ្ចក់ជា​ដើម។ ​រដ្ឋ​មន្ត្រី Nguyen Minh Quang បានលើក​ច្បាស់ថា៖

“យើង​ត្រូវខំប្រឹងប្រែងយ៉ាងច្រើនថែម​ទៀត សំដៅរួមចំណែក​លើកកំពស់ការ​យល់ដឹង​សកម្មភាព ​របស់ជន​ម្នាក់​ៗ​ក្នុង​បុព្វ​ហេតុបង្ការ​កាត់​​បន្ថយគ្រោះ​ធម្មជាតិ​​​និងទប់​​ទល់ ​ប្រកប​​ដោយប្រសិទ្ធ​​ភាពជា​​មួយ​ឥទ្ធិព​ល​នៃបំ​​រ៉ែបំរួល​អាកា​ស​​ធាតុ​។ ខ្ញុំស្នើរដ្ឋ​អំណាចដំបន់លើទូទាំង​ប្រទេសត្រូវជ្រួ​ចជ្រាបដ៏ស៊ី​ជម្រៅក្នុង​បណ្ដាស្រទាប់​ប្រជា​ជន ​និង​​អង្គភាព​អាជីវកម្ម​អំពីសារសំខាន់​នៃការងារឧត្តុនិយ​មជលសាស្ត្រ។”

​ក្នុងឱកាសនេះដែរក្រសួងធនធាននិងបរិស្ថាន​និងគណៈកម្មាធិការ​ប្រជាជន​ខេត្ត Nghe An​​បំផុស​ការដាំ​ដើម​ឈើ​ និងរៀប​ចំសិក្ខាសា​លាឯកទេសស្ដីពីជលសាស្ត្រ​ឧត្តុនិយម​គ្រប់គ្រង​ ហានិភ័យ​គ្រោះធម្ម​ជាតិ​និង​ពង្រាង​ច្បាប់​ស្ដីពីជល​សាស្ត្រឧត្តុ​និយម៕

តាម VOV 5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ