22/03/2016 09:32 GMT+7 Email Print Like 0

វៀតណាមរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាសុភមង្គលអន្តរជាតិនៅ អ.ស.ប.


វៀតណាមរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាសុភមង្គលអន្តរជាតិនៅ អ.ស.ប. (Image: VNA)

នាថ្ងៃទី​២០ ខែ​មិនា ឆ្នាំ២០១៦ នៅទីស្នាក់ការរបស់ អ.ស.ប. វៀតណាមបានសហការ ជាមួយប្រទេស Sao Tome and Principe និង Palau បានរៀបចំពិធីរំ​លឹកខួបទិវាសុភមង្គល​អន្តរជាតិ។ ប្រធានបទនៃពិធីរំលឹកខួប​លើកនេះគឺ​ «សុភមង្គល​ក្នុងរបៀបវារៈរបស់ អ.ស.ប. ឆ្នាំ ២០៣០៖ ឆ្ពោះទៅទស្សនៈវិស័យ​អភិវឌ្ឍន៍​និរន្តភាព​សំរាប់​មនុស្ស​លោក​និង​ផែនដី»។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋ​ទូតវៀតណាមប្រចាំនៅ អ.ស.ប. លោកស្រី Nguyen Phuong Nga បាន​សង្កត់​ធ្ងន់ថា៖ របៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍន៍​និរន្តភាព គឺជាទិសដៅដើម្បី​កសាង​ពិភពលោក​ល្អស្អាត​និង​សុភមង្គលថែមទៀត ដើម្បីប្រជាជនលើពិភព​លោកទាំង​មូលសុទ្ធតែ​រស់នៅ​ក្នុង​សន្តិភាព​សម្បូរធូ​ធារ​សម​ភាព​ និងសម្រប​សម្រួលជាមួយបរិស្ថាន។ ឯកអគ្គរដ្ឋទូតវៀតណាមអំពាវនាវ ឲ្យសហគមន៍អន្តរ​ជាតិរួម​ដៃក​សាង​គ្រិះស្ថាន​សុភមង្គល សំរាប់ប្រជាពលរដ្ឋទាំងមូលតាមរយៈ​ការ អនុវត្តរបៀបវារៈ​ឆ្នាំ​២០៣០ និង​បណ្ដាគោល​ដៅអភិវឌ្ឍន៍​និរន្តភាព ដើម្បី​កាត់ បន្ថយភាពក្រីក្រជំរុញសន្តិភាព យុត្តិធម៌សមភាពសង្គមនិងការពារ​បរិស្ថាន។ ឯកអគ្គ​រដ្ឋទូត Nguyen Phuong Nga បានអះអាងថា៖ រដ្ឋនិងប្រជា​ពលរដ្ឋ វៀតណាម​ជានិច្ច​កាល​ខំប្រឹង​ប្រែង​ដើម្បី​ឯករាជ​-សេរីភាព-សុភមង្គល​និងជីវភាព រស់នៅល្អស្អាតរបស់ប្រជាពលរដ្ឋ គឺជាគោលដៅខ្ពស់ជាងគេនៃ​យុទ្ធនា​ការ​គោល នយោបាយ​របស់វៀតណាម។ វៀតណាមសន្យាអនុវត្ត​របៀបវារៈឆ្នាំ​២០៣០ របស់ អ.ស.ប. ប្រកប​ដោយ​ជោគ​ជ័យ​៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ