21/03/2018 10:30 GMT+7 Email Print Like 0

វៀតណាមរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ក្នុងរយៈពេលល២ថ្ងៃ


 គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយអគ្គលេខា
លោក Nguyen Phu Trong មកគោរពវិញ្ញាណក្ខ័ន្ធ

ចាប់ពីវេលាម៉ោង​៨ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ​២​០១៨ ពិធីគោរពវិ​ញ្ញាណក្ខ័ន្ធ​លោក Phan Van Khai អតីត​សមាជិក​ការិយាល័យ​នយោបាយ អតីតនាយករដ្ឋមន្រ្តី​រដ្ឋា​ភិបាល​វៀត​ណាម អតីតសមាជិកសភានីតិ​កាល​ទី៨ ទី៩​ ទី១០ និងទី១១ ត្រូវ​បាន ​រៀបចំឡើងនៅសាលប្រជុំ T​hong Nhat ទីក្រុងហូជីមិញ​ ហើយអូស​បន្លាយដល់ ដំណាច់​ថ្ងៃទី២១ មីនា ឆ្នាំ២០១៨។​ ខណៈពេលនេះ នៅមជ្ឈមណ្ឌលសន្និសីទ​ អន្តរជាតិ រដ្ឋធា​នីហាណូយ ក៏ប្រព្រឹត្ត​ទៅពិធី​គោរព​វិញ្ញាណក្ខ័ណ្ធអតីតនាយករ​ដ្ឋ មន្រ្តីលោក Phan ​Van Khai ផង​ដែរ។
 
ពិធីគោរពវិញ្ញាណក្ខ័ន្ធអ​តីតនាយករដ្ឋមន្រ្តីលោក ​Phan Van Khai ត្រូវបាន ផ្សាយផ្ទាល់​តាមរលក​ទូរទស្សន៍​និង​រលក​ធាតុអា​កាស។
 
​នៅទីក្រុងហូជី​មិញ បណ្ដាថ្នាក់ដឹកនាំកំពូលរបស់វៀ​តណាម រួមមានអគ្គ លេខាបក្សកុម្មុយ​នីស្តវៀតណាម លោក Ng​uyen Phu Trong ប្រធានរ​ដ្ឋលោក​ Tran Dai Quang នាយករដ្ឋមន្រ្តីរដ្ឋាភិ​បាល លោក Nguyen Xuan Phuc ប្រធាន​រដ្ឋសភា​លោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មា​ធិការ​មជ្ឈឹម រណសិរ្សមាតុ​ភូមិ​លោក​ Tran Thanh Man បានដឹកនាំគណៈប្រតិភូនៃស្ថាប័ន​ មជ្ឈឹម​នានា មក​គោរព​វិញ្ញាណក្ខ័ន្ធ​អតីត​នាយក​រដ្ឋមន្រ្តី​លោក​ Phan Van Khai។
 
ក្នុងពេលនោះ ស្ថានទូតវៀតណាម​ជាច្រើនលើទូទាំងពិភពលោកក៏រៀបចំ​ ពិធីគោរព​វិញ្ញាណក្ខ័ន្ធ​អតីតនាយក​រដ្ឋមន្រ្តី​លោក​ Phan Van Khai ផ​ងដែរ​។
 
ក្នុងរយៈពេល២ថ្ងៃកន្លងទៅ ប្រជាជនរា​ប់ពាន់នាក់បានមក ដល់ផ្ទះ​របស់ លោក Pha​n Van Khai ដើម្បី​សម្ដែង​ការ​រំលែក​ទុក្ខនិងគោរពវិញ្ញាណក្ខ័ន្ធ​ដោយក្ដីសោកទុក្ខជា​អនេក​។
 
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយ​ករដ្ឋមន្រ្តីលោក Phan Van Khai ​នឹងត្រូវ បានរៀបចំឡើងយ៉ា​ង​មហោឡារឹត​នា​វេលា​ម៉ោង​​៧កន្លះថ្ងៃទី២២ មីនា​ នៅសាល ប្រជុំ Thong ​Nhat​។ ពិធីបញ្ចុះ​សពប្រព្រឹត្ត​ទៅនាវេលាម៉ោង១១​ថ្ងៃដដែ​ល ​នៅ ស្រុក​​កំណើតលោកនៅឃុំ ​Tan Thong Hoi ស្រុក C​u ​Ch​i ទីក្រុងហូជីមិញ៕

 

តា​ម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ