25/06/2016 10:10 GMT+7 Email Print Like 0

វៀតណាមរៀបចំការចលនាឈរឈ្មោះចូលគណៈកម្មាធិការច្បាប់អន្តរជាតិ


លោក Nguyen Hong Thao ខណៈដែលកាន់ដំណែងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអ.ស.ប​ បាន រៀបចំការ​ឃោសនា​ដណ្តើម​សន្លឹក​ឆ្នោត​សម្រាប់​ឯកអគ្គរដ្ឋ​ទូត​វៀត​ណាមប្រចាំនៅ គុយវ៉ែត លោក Nguyen Hong Thao ឈរឈ្មោះ​ជាបេក្ខជន​មួយ​រូបក្នុងចំណោម​សមាជិក គណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) ចំនួន៧នាក់ ដែលបាន​បែងចែក​សម្រាប់​តំបន់​អាស៊ី - ប៉ាស៊ីហ្វិក។ ថ្លែងមតិក្នុងពិធីនេះ ប្រធានក្រុម​បេសកកម្មអចិន្ត្រៃយ៍វៀតណាម​ប្រចាំ អ.ស.ប ឯកអគ្គរដ្ឋ​ទូត Nguyen Phuong​ Nga បានឧទ្ទេសនាមនូវប្រវត្តិរូប របស់ឯក អគ្គរដ្ឋទូត Nguyen Hong Thao ព្រម​ទាំង​សង្កត់ធ្ងន់​ថា លោកជា​អ្នកជំនាញការច្បាប់ អន្តរជាតិជើងចាស់និងជាអ្នក​ការទូត​មួយ​រូបដែល​មាន​បទពិសោធន៍​៤០ឆ្នាំ​ លើវិស័យ​ច្បាប់អន្តរជាតិនិងច្បាប់​ការទូត។ លោកស្រី Nguyen Phuong Nga បានឲ្យដឹងថែម ទៀត​ថា នេះ​ជាលើក​ដំបូងដែលវៀតណាម ចុះឈ្មោះជាបេក្ខជនចូលគណៈកម្មាធិការ ច្បាប់អន្តរជាតិ​សំដៅ​សម្តែង​នូវការសន្យា របស់វៀតណាមជាមួយ​ច្បាប់អន្តរជាតិ ក៏ដូច​ជា​បំណង​ប្រាថ្នារួម​ចំណែក​ចូលក្នុង​កិច្ចការ​រួម​របស់​​អង្គការ​សហប្រជាជាតិ។

​ក្នុងបទថ្លែងមតិរបស់ខ្លួន ឯកអគ្គរដ្ឋទូត  Nguyen Hong Thao បានឲ្យដឹងថា​ប្រសិន​បើលោកជាប់​ឆ្នោត​នោះ លោក​នឹង​ផ្តល់អាទិភាព​សម្រាប់​ប្រធាន​បទ​សម​ស្រប មួយចំនួនសម្រាប់​តំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូច​ជាប្រទេស​កំពុង​អភិវឌ្ឍន៍​​​អាស៊ី​និងអាហ្វ្រិក ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ