24/05/2018 09:52 GMT+7 Email Print Like 0

វៀតណាមរៀនសូត្ររូបសណ្ឋានកសាងទីក្រុងឆ្លាតរបស់អ៊ីស្រាអែល


 លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ខាងស្ដាំ) ជួបចរចាជាមួយលោក Ron Hudai អភិបាលក្រុង Tel Aviv (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច​ការងារនៅអ៊ីស្រាអែល នាថ្ងៃទី២២ ​ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីក្រុង Tel Avi​v លោក N​guyen Thien Nhan លេខាគណៈកម្មាធិកា​របក្សទីក្រុងហូជីមិញ ​ភាគខាងត្បូងវៀតណាម​ បាន​ជួប​ចរចា​ជាមួ​យលោក Ron ​Hudai អភិបាលក្រុង T​el Aviv។

ក្នុង​ជំនួបនេះ លោក N​guyen Thien Nhan បានសង្កត់ធ្ងន់ថា នាពេ​លខាងមុខ ទីក្រុង​ ហូជីមិញ​នឹងផ្តោត​ទៅលើការ​អភិវឌ្ឍ​ខឿន​សេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព ដោយឈរលើមូលដ្ឋាននៃវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ការផ្លាស់​ប្ដូរថ្មីច្នៃប្រឌិ​ត និងការចាប់អាជីព។​ ទីក្រុងហូជីមិញមានគោលបំណង​ ទទួលបាន​ការចែក​រំលែក​បទ​ពិសោធន៍​ពីទីក្រុង​ Tel Aviv ក្នុងវិស័យនេះ ព្រោះថានេះជាឧ​ត្តមភាពរ​បស់​ Tel Aviv។
 
រីឯខ្លួនវិញ អភិបា​លក្រុងលោក Ron Hudai បានឲ្យដឹងថា នាប​ច្ចុប្បន្ន Tel Aviv ជាទីក្រុង​មួយក្នុង​ចំណោម​ទីក្រុងឆ្លាត​បំផុតលើ​ពិភពលោក ដោយសារបានកសាងប្រ​ព័ន្ធទិន្នន័យបើកចំហរួមសំរា​ប់ប្រជាជ​នទាំង​មូល អនុវត្ត​បច្ចេកវិទ្យាខ្ពស់ចូលក្នុង​សកម្មភាពរដ្ឋបាល ហើ​យយក​ប្រជាជន​ជាស្នូល​នៃសកម្មភាព​ច្នៃប្រឌិតរបស់​ទីក្រុង​ សំដៅស្វែងយ​ល់និងផ្គត់ផ្គង់សេវាកម្មដែលឆ្លើយតបនឹ​ងតម្រូវការរប​ស់ប្រជាជន។ លោក​ Ron Hudai បាន​សម្ដែង​គោលបំណងចង់សហប្រតិបតិ្តកា​រជាមួយទីក្រុង ហូជីមិញក្នុងវិស័យកសា​ងទីក្រុង​ឆ្លាត ហើយ​គោរព​អញ្ជើញ​ទីក្រុងហូជីមិញចូលរួមស​ប្ដាហ៍ច្នៃប្រឌិតដោយ Te​l Aviv រៀបចំឡើងនាពេលខាងមុខ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ