21/04/2016 10:15 GMT+7 Email Print Like 0

វៀតណាមរួមសហការរៀបចំសិក្ខាសាលាវិនិយោគអាស៊ាននៅអាល្លឺម៉ង់


វៀតណាមរួមសហការរៀបចំសិក្ខាសាលាវិនិយោគអាស៊ាននៅអាល្លឺម៉ង់

នាថ្ងៃទី១៩ ខែ​​មេសា ឆ្នាំ​២០១៦ នៅទីក្រុង Frankfurt (ប្រទេសអាល្លឺម៉ង់) បានប្រព្រឹត្ត​ទៅសិ​ក្ខាសាលា ស្ដីអំពី​ការ​ជំរុញ​វិនិយោគ​អាស៊ាន ដោយប្រធានបទ៖ វិនិយោគដើម្បី​អាស៊ានមួយប្រក​បដោយ​សកលភាវូបនីយកម្ម ដោយ​ស្ថាន​ទូត​វៀត​ណាម ម៉ាឡេស៊ី​និងថៃរួម​គ្នារៀបចំ​ឡើង។ អង្គសន្និសីទ បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ប្រ​ទេស​អាស៊ាន​ទាំងឡាយ ជំនះ​ពុះពារលើគម្លាតអភិវឌ្ឍន៍ ប្រព័ន្ធនយោបាយ និងវប្ប​ធម៌ ដើម្បី​ផ្លាស់​ប្តូរតាម​និន្នាការ​សកម្ម របស់​បរិយាកាសវិនិយោគនៅប្រទេសអាស៊ាន​នានា។ ប្រការនេះ​កំពុង​បង្កើត​ឡើង​ឱកាស​ងាយ​ស្រួល សំរាប់​វិនិយោគិន​ EU និ​យាយរួម និងអាល្លឺម៉ង់ និយាយដោយឡែកក្នុងវិស័យជា​ច្រើន។

​ឯកអគ្គរដ្ឋទូតវៀតណាម Doan Xuan Hung បានអះអាងថា៖ រួមជាមួយការ​អនុវត្តកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីថ្មី​ៗ​ដូច​ជា៖ កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វីក (TPP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីវៀតណាម-EU ( EVFTA) វៀតណាមកំពុងមានឧត្តមភាពជាច្រើន ជាពិសេសគឺទីផ្សារ។ វៀតណាមជានិច្ច​កាល​ស្វាគមន៍ និង​បង្ក​លក្ខណះ​ងាយ​ស្រួល ដើម្បីអង្គភាពអាជីវករអាល្លឺម៉ង់​មកដល់​វៀតណាម ស្វែងរកឱកាសសហប្រតិ​បត្តិការ ធ្វើ​អាជីវកម្ម​​​និងវិនិយោគ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ