25/06/2015 10:16 GMT+7 Email Print Like 0

វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងជោគជ័យនៃសន្និសីទ CLMV និង ACMECS

វៀតណាម​បានមានការ​រួមវិភាគទាន​ជាច្រើនក្នុង​ដំណើរ​ការត្រៀម​រៀប​ចំ និងសហការជាមួយប្រទេសម៉ីយ៉ាន់​ម៉ា កសាង​ឯកសារ​សំរាប់សន្និសីទ​កំពូល​សហ​ប្រតិបតិ្តការ​កម្ពុជា-ឡាវ-ម៉ីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក​ទី៧និង​សន្និ​សីទ​កំ​ពូលយុទ្ធសាស្ត្រស​ហប្រតិបតិ្ត​ការ​សេដ្ឋកិច្ច Ayeyawadi-Chao Phraya-Mekong (AC​ MECS) លើក​ទី៦ ដែល​បាន​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃ​ទី២២​ដល់ ទី២៣ ខែមិថុនា​​ ឆ្នាំ​២០១៥។ នាពេល​ឆ្លើយ​សម្ភាសន៍​សារ​ព័ត៌មាន​អំពី​លទ្ធផល​នៃសន្និសីទ​ទាំង២​នេះ​ ដោយមានការចូល​រួមរបស់នាយករដ្ឋ​មន្រ្តីវៀតណាម លោក Nguyen Tan Dung អនុរដ្ឋមន្រ្តីការ​បរទេស​ លោក Bui Thanh Son បានឲ្យដឹងថា វៀតណាម​បានលើក​សំណើ​សំខាន់​មួយ​ចំនួន​អំពី​ការ​លើកកំពស់​ប្រសិទ្ធិភាព​សហ​ប្រតិបតិ្តការ បើក​ទូលាយ​បរិយា​កាស​អភិវឌ្ឍន៍​សេដ្ឋកិច្ច លើកកំពស់ស​មត្ថ​ភាព ប្រកួត​ប្រជែង​របស់ប្រទេស​ជាសមាជិក​ និងត្រូវបានសន្និសីទវាយ​តំលៃខ្ពស់។ ក្នុងឱកាស​នេះដែរ លោក​នាយក​រដ្ឋមន្រ្តី​Nguyen Tan Dung ក៏បាន​ប្រកាសផែន​ការ របស់​វៀតណាម​ ដែលសហការជាមួយ​វេទិ​ការ​សេដ្ឋកិច្ច​អន្តរ​ជាតិ (WEF) រៀប​ចំ​វេទិការសន្ទនាធ្វើអាជីវកម្ម​ជាន់​ខ្ពស់​ អំពី​អនុតំបន់មេគង្គនៅក្រៅសន្និ​សីទ CLMV និង ACMECS ឆ្នាំ២០១៦។


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងបណ្ដាថ្នាក់ដឹកនាំរបស់ឡាវ កម្ពុជា ម៉ីយ៉ាន់ម៉ានៅសន្និសីេទ CLMV លើក​ទី៧ (រូបថត៖VGP)

អនុរដ្ឋមន្រ្តីការបរទេស Bui Thanh Son បានសង្កត់ធ្ងន់​ថា សន្និសីទកំពូល​ទាំង២​លើកនេះ បាន​វាយ​តំលៃ​ខ្ពស់​និង​ឯក​ភាព​ នឹងបើកទូលាយរូបសណ្ឋាន “ច្រកទ្វាតែ​១​កន្លែង​ឈប់​តែ១” ដែល​ត្រូវ​បាន​អនុវត្ត​ប្រក​បដោយ​ប្រសិទ្ធិភាព​រវាង​វៀត​ណាម និងឡាវ។ ជោគជ័យ​នៃរូបសណ្ឋាន​នេះ នឹង​រួមចំណែក​ជំរុញខ្លាំងការ​ផ្លាស់ប្ដូរ ពាណិជ្ជកម្ម​រវាង​វៀត​ណាម ជាមួយប្រទេសជិតខាង។ វិសម័យ​កសិកម្ម ដែលជា​ប្រៀបខ្លាំង១​របស់​វៀត​ណាម ក៏ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ដ៏​ធំធេង របស់​ប្រទេសជាសមាជិក CLMV និង ACMECS ក្នុងការ​កំណត់ទិសដៅ​អភិវឌ្ឍន៍​សកម្មភាព​សហប្រ​តិបតិ្តការទ្វេភាគី​ ជាមួយវៀតណាមផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ