05/11/2014 09:28 GMT+7 Email Print Like 0

វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងការអនុវត្តបណ្ដាភារកិច្ច របស់ IAEA


វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងការអនុវត្តបណ្ដាភារកិច្ចរបស់ IAEA (Image: VNA)

នាថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីស្នាក់ការរបស់ អ​.ស.ប. នៅទីក្រុង New York អាមេរិក មហា​សន្និបាតនៃ អ.ស.ប. នីតិកាលទី ៦៩ បានដំណើរការសម័យប្រជុំពេញ អង្គរ​ដើម្បី​ពិភាក្សា​​និងអនុម័តលើសេចក្តីសម្រេចចិត្តស្តីអំពី “របាយការណ៍របស់ទី ភ្នាក់ងារ​ថាម​ពល​បរមាណូអន្តរជាតិ (IAEA)”។ ថ្លែងមតិនៅសម័យប្រជុំលើកនេះ ប្រធាន​គណៈប្រតិភូ​អចិន្ត្រៃយ៍​វៀត​ណាមប្រចាំនៅ អ.ស.ប. ឯកអគ្គរដ្ឋទូត លោស្រី Nguyen Phuong Nga បានវាយ​តំលៃ​ខ្ពស់​ចំពោះ​តួនាទីនិងការខំប្រឹងប្រែងរបស់ IAEA ក្នុងការធានាសន្តិសុខសុវត្តិភាពនុយក្លេអ៊ែរ ក៏ដូជា ការ​ជួយឧបត្ថម្ភប្រទេសជាសមាជិករបស់ IAEA ចំនួន ៣០ ក្នុងនោះមានវៀតណាម ត្រៀមរៀប​ចំបណ្ដា​មូលដ្ឋានរចនា សម្ព័ន្ធ​ចាំបាច់​សំរាប់​ការកសាងរោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​ដើម្បី​គោលដៅ​សន្តិភាព។ លោកស្តី ឯកអគ្គរដ្ឋទូតបានអះអាងថា៖ ក្នុងតួនាទីជាប្រធាន​ក្រុមប្រឹក្សារ​អភិបាល IAEA អាណត្តិ ២០១៣-២០១៤ វៀតណាម​បាន​រួមវិភាគទាន​យ៉ាង​សកម្ម​ក្នុង​កា​រ​អនុវត្ត​​​​បណ្ដាភារកិច្ចរបស់ IAEA ។ វៀតណាមគាំទ្រការប្រើប្រាស់ថាមពល និងបច្ចេកទេស​បរមាណូ​ ដើម្បីគោលដៅសន្តិភាពបំរើការអភិវឌ្ឍន៍។

លោកស្រី Nguyen Phuong Nga បានសង្កត់ធន្ង់ថា៖ បណ្ដាប្រទេសត្រូវប្រតិបត្តិយ៉ាង​ម៉ត់​ចត់​ភារ​កិច្ចអន្តរជាតិជាពិសេសគឺស្តង់ដាធានាសុវត្ថិភាពសន្តិសុខនុយក្លេអ៊ែរ។ ក៏ក្នុងឱកាសនេះដែរ លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានថ្លែង​អំណរគុណបណ្ដាប្រទេស​ជា​សមាជិក​​ដែគូអន្តរជាតិនិង IAEA ដែលបានសហ​ប្រតិបតិ្តការ​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ក្នុង​រយៈ​ពេល​បំពេញតួនាទី ជាប្រធានក្រុមប្រឹក្សាអភិបាល IAEA អាណត្តិ ២០១៣-២០១៤៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ