05/12/2015 09:36 GMT+7 Email Print Like 0

វៀតណាមរួមជាមួយអាស៊ានធានាសន្តិភាពស្ថិរភាពសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍នៅសមុទ្រខាងកើត

នាថ្ងៃទី៣ខែធ្នូឆ្នាំ២០១៥ តំណាង​ស្ថានទូតនៃបណ្តាប្រទេស​ជាសមាជិក​អាស៊ាន ប្រចាំនៅប្រទេស​អាហ្សង់​ទីន បាន​ចូល​រួមពិ​ធីបូកសរុប​សកម្មភាព របស់ប្លុកក្នុងឆ្នាំ​២០១៥។ ថ្លែងមតិនៅទី​នេះ តំណាងវៀត ណាម​បាន​អះអាង​ចំពោះ​រាល់​ការ​រួម​ចំណែកយ៉ាងសកម្ម របស់វៀតណាមចូលក្នុងដំណើរការបង្កើត​សហគមន៍អាស៊ាន។ វៀតណាម​ជានិច្ច​កាល​មាន​ការផ្តួច​ផ្តើម គំនិតខិតខំប្រឹងប្រែងរួមជាមួយប្រទេសជា​សមាជិកអាស៊ាន នាំសមុទ្រខាង​កើត ក្លាយ​ទៅជា​តំបន់​សុខ​សន្តិ​ភាព ស្ថិរភាព​និងសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍។

​នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតនៃប្រទេសនានា ក៏បានបង្ហាញរាល់ការរួម ចំណែក​របស់​ប្រទេស​សាមី​ចំពោះ​ការ​រក្សា​សន្តិភាព​និងអភិវឌ្ឍន៍​ក្នុងតំបន់។ ឯក អគ្គរដ្ឋទូតនានាសុទ្ធតែបានអះអាងថា បច្ចុប្បន្ន អាស៊ាន​មិន​ត្រឹម​តែជា​តំបន់​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លាពោរពេញទៅដោយ ឱកាសនិងយថាទស្សន៍ដ៏ធំធេងប៉ុណ្ណោះទេ ថែម ទាំងជា​តំបន់ធ្វើ​សមាហរណកម្ម​ដ៏ស៊ីជម្រៅ​ចូលក្នុងរចនាសម្ព័ន្ធសន្តិភាព និងសន្តិសុខ​និងសេដ្ឋកិច្ចសកលលោកទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ