02/02/2018 07:16 GMT+7 Email Print Like 0

វៀតណាមរួមចំណែកសកម្មទៅក្នុងការដោះស្រាយបញ្ហាតំបន់និងសកលលោក

ក្នុងឱកាសនៃបុណ្យតេតប្រពៃណីវៀតណាម ឆ្នាំចសំរឹទ្ធស័ក ២០១៨ នាយប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ ក្រសួងការបរទេសវៀតណាមបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំពិធីជួបសំណេះ​សំណាល​​ជាមួយអង្គទូតនានាប្រចាំនៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ថ្លែងមតិក្នុងពិធី

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh ថ្នាក់ដឹកនាំទីក្រុងហាណូយ តំណាងអង្គទូតនានានិងអង្គការអន្តរជាតិមួយចំនួនផងដែរ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានរំលឹកឡើងវិញនូវលទ្ធផលគួរឲ្យកត់សម្គាល់របស់​វៀត​ណាម​ នាប៉ុន្មានឆ្នាំកន្លងទៅ។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា ជោគជ័យដែល វៀតណាមទទួលបានគឺមិនអាចមិនរំលឹកដល់រាល់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់មិត្តភក្តិនិងដៃគូអន្តរជាតិឡើយ​។​ លោកអញ្ជើញថ្លែងដូច្នេះថា៖

“មិត្តទាំងអស់បានកំពុងនឹងរួមជាមួយវៀតណាម ក្នុងការកំណត់ទិសដៅអំពីអនាគតល្អប្រសើរជាងសម្រាប់តំបន់និងលើពិភពលោក។ ការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់មិត្តទាំងអស់គឺជាប្រការមិនអាចខ្វះបាន ដើម្បីវៀតណាមអាចធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអន្តរជាតិ ក៏ដូចជាដើម្បីវៀតណាមឆ្ពោះទៅ​បំពេញល្អនូវភារកិច្ចធំធេងជាងនាពេលខាងមុខ។ ពោលគឺចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១; ទទួលដំណែងជាប្រធានអាស៊ាន នាឆ្នាំ២០២០ អនុវត្តន៍ប្រកបដោយជោគជ័យរបៀបវារៈ ២០៣០ របស់អ.ស.ប និងបណ្តាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​”។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ វេណេហ្ស៊ុអេឡា Jorge Rondon Uzcategui បានតាងនាមអង្គទូតនានា ផ្ញើសេចក្តីជូនពរដល់ប្រជាជននូវប្រការល្អបំផុតសម្រាប់ឆ្នាំ ចរសំរឹទ្ធស័ក ២០១៨ និងជូនពរឲ្យផែនការអភិវឌ្ឍន៍របស់​វៀត​ណាម​នឹងក្លាយទៅជាការពិត និងប្រជាជនវៀត ណាម កាន់តែសម្បូរធូធារវិបុលភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ