02/06/2016 10:09 GMT+7 Email Print Like 0

វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាសុខាភិបាលសកលលោក


វៀតណាមរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាសុខាភិបាលសកលលោក
 

ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣០និង៣១ ខែឧសភា ឆ្នាំ២០១៦ គណៈប្រតិភូក្រសួងសុខាភិបាលវៀតណាម​ដឹកនាំដោយរដ្ឋមន្ត្រី លោកស្រី Nguyen Thi Kim Tien បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១៣៩ ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសុខភាពពិភពលោក (WHO) ដែលប្រព្រឹត្តទៅនៅក្រុង Geneva ប្រទេសស្វីស។ នៅក្នុងសម័យប្រជុំនេះ​ គណៈប្រតិភូវៀតណាមបានផ្តល់មតិទៅលើរាល់បញ្ហាសុខាភិបាលដែលកំពុងទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ក្នុងនោះមានជំងឺបណ្តាលអោយខូចសរសៃប្រសាទដូចជាជំងឺ Alzeimer ការកសាងកម្មវិធី សកម្មភាពសំដៅបង្ការជំងឺថ្លង់និងជំងឺភ្នែកអន់ខ្សោយជាដើម។ នៅក្នុងវេទិកានេះ​វៀតណាមក៏បាន​ចែក​រំលែកនូវបទពិសោធន៍ក្នុងការទប់ទល់ជាមួយនឹងជំងឺទើបនឹងលេចចេញដ៏គ្រោះថ្នាក់ដូចជា Ebola ​អាការជំងឺ​រលៀកផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា MERS-Cov ជាដើមដែលកំពុងជាការសាកល្បងសម្រាប់ផ្នែកសុខាភិបាល​សកលលោក​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ