07/07/2015 09:48 GMT+7 Email Print Like 0

វៀតណាមរួមចំណែកសកម្មចូលក្នុងជោគជ័យនៃសន្និសីទកំពូលមេគង្គ-ជប៉ុន

ឆ្លើយសម្ភាសសាព័ត៌មានវៀតណាមស្តីពីលទ្ធផលនៃសន្និសីទកំពូលមេគង្គ-ជប៉ុនលើកទី៧ អនុរដ្ឋមន្ត្រីការបទេស​វៀត​ណាមលោក Nguyen Quoc Cuong បានជូ​នដំណឹងអំពីលទ្ធផលលេចធ្លោនៃសន្និសីទលើកនេះគឺ ការដែលថ្នាក់ដឹកនាំនៃប្រទេសមេគង្គនិងជប៉ុនអនុម័តលើយុទ្ធសាស្រ្តតូក្យូ​ ២០១៥ ដោយការកំណត់ទិសដៅច្បាស់​លាស់សម្រាប់កិច្ចសហប្រតិបត្តិការដំណាក់កាល២០១៦-២០១៨។ គោលដៅនៃយុទ្ធសាស្រ្តនេះគឺធា​នា​ស្ថិរភាព តំបន់និងទទួលបានកំណើនគុណភាពនៅមហាអនុតំបន់ទន្លេមេគង្គផងដែរ។

នៅសន្និសីទនេះដែរ លោកនាយករដ្ឋមន្ត្រី​Nguyen Tan Dung បានសម្តែងនូវតួនាទីម្ចាស់ការ សកម្ម និងមានការ​ទទួលខុសត្រូវរបស់វៀតណាម ព្រមទាំងផ្តល់មតិកសាងយុទ្ធសាស្រ្តតូក្យូតាមទិសជួយបណ្តាប្រទេស​មហា​អនុតំបន់ ទន្លេមេគង្គកសាងខឿនសេដ្ឋកិច្ចរឹងមាំ។


ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ-ជប៉ុន (រូបថតៈ VGP/Nhật Bắc)

លទ្ធផលផ្សេងទៀតនៃសន្និសីទនេះគឺនាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលរួមរាល់សកម្មភាពការទូតទ្វេភាគីជាមួយជប៉ុន ដូចជាជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ជួបជាមួយមជ្ឈដ្ឋាន នយោបាយ និងជួបសំណេះសំណាល់ជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឆ្លងដែនរបស់ជប៉ុនផងដែរ។ ចំពោះបញ្ហាសេដ្ឋកិច្ច លោក Bui Quang Vinh រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម បាន ឲ្យដឹងថា ៖
  
“ក្នុងជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីទាំងពីររូប នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានសន្យាផ្តល់ប្រភព​ទុន​ ODA សម្រាប់វៀតណាម ក្នុងឆ្នាំសារពើពន្ធ ២០១៥ គឺ៣ពាន់លានដុល្លារអាមេរិក ។ នេះជាកម្រិត ODA ឯកទគ្គកម្មតាំងពីមុនមក ក្នុងនោះមានគំរោងធំៗ ចំនួន ៦ អំពីហេដ្ឋារចនា​សម្ព័ន្ធ ដែលវៀតណាមកំពុងវិនិយោគផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ