08/08/2015 11:03 GMT+7 Email Print Like 0

វៀតណាមរួមចំណែកសកម្មក្នុងសន្និសីទ AMM 48


វៀតណាមរួមចំណែកសកម្មក្នុងសន្និសីទ AMM 48 (VOV)

បន្ទាប់ពីសន្និសីទ AMM 48 និងសន្និសីទទាក់ទិននានាបានបិទ​បញ្ចប់ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ឆ្លើយសម្ភាសអ្នកយកព័ត៌មាន VOV ឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា សន្និសីទទទួលបានលទ្ធផលសំខាន់និងគណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម​។ “យើងអះអាងបន្តអនុវត្តដើម្បីធានាអនុវត្តរាល់កិច្ចសន្យាក្នុងអាស៊ានដើម្បីរួមចំណែកក្នុងការបង្កើនតួនាទីរបស់អាស៊ាន ពិសេសគឺតួនាទីស្នូលដែលចំណុច​គិន្លឹះនៅទីនេះគឺកសាងសាមគ្គីភាពឯកភាពលើបណ្ដា​បញ្ហា។ វៀតណាមបានរួម​ចំណែកក្នុងការលើកសំណើរជាក់ស្ដែងក្នុងដៃគូសហប្រតិបត្តិការរបស់​វៀត​ណាម​ពីវិស័យសេដ្ឋកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដល់វិនិយោគសន្តិសុខ។”

ចែករំលែកអំពីបញ្ហាស្នូលមួយនៅសន្និសីទលើកនេះគឺជាស្ថានភាពនៅ​សមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា៖        “នេះជាប្រធានបទមួយត្រូវបានបណ្ដារដ្ឋមន្ត្រីអាស៊ានឯកភាពខ្ពស់សម្ដែង​​ការព្រួយបារម្ភ។ នេះក៏ជាលើកដំបូងបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានព្រួយ​បារម្ភ​រួមអំពីបញ្ហា​សាង​សង​កោះបើកទូលាយកោះនៅវេទិការអាស៊ានលើកនេះ។ បណ្ដារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ត្រូវអនុវត្តម៉ឹងម៉ាត់សេចក្តីថ្លែងការណ៍សំរាប់ភាគី​នានានៅសមុទ្រខាងកើតពិសេសគឺរក្សាសភាពដើមមិនផ្លាស់ប្តូរធ្វើឲ្យស្មុគ​ស្មាញ​ស្ថានភាពនៅដំបន់សមុទ្រខាងកើត។ បណ្ដារដ្ឋមន្ត្រីបានអះអាងការប្តេជ្ញាត្រូវ​ឈានទៅចុះហត្ថលេខាលើក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើតដើម្បីធានារួមចំណែករក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត​៕”

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ