10/03/2018 12:57 GMT+7 Email Print Like 0

វៀតណាមរួមចំណែកសកម្មក្នុងការជម្រុញប្រទេសអាស៊ានចូលរួម OECD

នាថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៨ សន្និសីទរដ្ឋមន្ត្រីអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ស្តីពីកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) ក្រោមប្រធានបទ “អាស៊ានគ្របដណ្តប់” ដែលបានប្រព្រឹត្តទៅទីក្រុងតូក្យូប្រទេសជប៉ុន។ ក្រុមបេសកកម្មវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son។

 អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son នៅក្នុងសន្និសីទ (រូបថតៈ Nguyễn Tuyến/Vietnam+)

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងការរបទេស វៀតណាមលោក Bui Thanh Son បានវាយតម្លៃថា កម្មវិធីអាស៊ីអាគ្នេយ៍ ត្រូវបាន OECD ចាប់ផ្តើមដំណើរការកាលពីឆ្នាំ ២០១៤ សំដៅជួយឧបត្ថម្ភប្រទេសអាស៊ានទាំងអស់ជម្រុញការកែទម្រង់សេដ្ឋកិច្ចនិងធ្វើសមាហរណកម្ម។ រហូតមកដល់ពេលនេះ ដំណាក់កាលដំ បូងត្រូវបានបញ្ចប់ប្រកបដោយលទ្ធផលគួរឲ្យកត់សម្គាល់។ វៀតណាមស្នើឲ្យអាស៊ានបន្តជម្រុញការកែលំអរបរិយាកាស​ធ្វើអាជីវកម្ម ដើម្បីជម្រុញតំបន់ឯកជនចូលរួមការអភិវឌ្ឍមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងបង្កើនគុណភាព​ប្រភពធនធានមនុស្ស។ វៀតណាមអំពាវនាវឲ្យប្រទេសនានាបង្កើនកិច្ចសហប្រតិបត្តិការសំដៅឆ្លៀត​យក​រាល់ឱកាសជាពិសេសពីផលប្រយោជន៍របស់បដិវត្តន៍ឧស្សាហកម្មលើកទី ៤ ជម្រុញវឌ្ឍនភាពរបស់នារីតាម​រយៈ​ការបង្កលក្ខណៈងាយស្រួលសម្រាប់នារីអាចទាក់ទងផ្ទាល់លើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈនិងប្រភពធនធាន​សង្គមនានា។

ក្នុងក្របខ័ណ្ឌនៃប្រធានបទ “អាស៊ានគ្របដណ្តប់” សន្និសីទបានពិភាក្សាលើការសាកល្បងក៏ដូចជាឱកាស ដោយ​ផ្តោតសំខាន់លើ “ការគ្របដណ្តប់តាមរយៈការតភ្ជាប់ ”និង “ការគ្របដណ្តប់តាមរយៈការចូលរួម​”​ជាដើម​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ