22/11/2017 09:53 GMT+7 Email Print Like 0

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់ ASEM


 វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរបស់ ASEM

សន្និសីទថ្នាក់​រដ្ឋមន្ត្រីការបទេសលើកទី១៣ នៃវេទិកា​សហប្រតិបត្តិការអាស៊ី អឺរ៉ុប(ASEM) បានប្រារព្ធ​ឡើង​នាព្រឹក​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមីយ៉ាន់ម៉ា។ អញ្ជើញថ្លែង​មតិនៅក្នុងកិច្ច​ប្រជុំពេញអង្គ​លើកដំបូង​ស្ដីពី ការ​តភ្ជាប់រវាងសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរ​ន្តរភាព ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Binh Minh ប្រធានគណៈប្រិភូវៀ​តណាម បានលើកសំណើ​ថា អាស៊ី និងអឺរ៉ុបគម្បី​បន្តនាំមុខ​គេក្នុងការ​រក្សា​សន្តិភាព និងស្ថិរភាពពិភពលោក ជំ​រុញកិច្ចសន្ទនា កសាងទំនុកទុ​កចិត្ត​ គោរព​ច្បាប់អន្តរជា​តិ។

លោក Pham Binh Minh បានអះអាងនូវការសន្យារបស់ថ្នាក់ដឹ​កនាំ APEC នៅសន្និសីទ នៅ​ Da Nang នាពេលកន្លងទៅអំពីសេរីភាពពាណិជ្ជកម្ម និងវិនិយោគ គាំទ្រប្រព័ន្ធពាណិជ្ជកម្មពុហភាគី ជំរុញ​ការអភិវឌ្ឍន៍​គ្រប​ដណ្ដប់​អំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម កសាងទស្សនវិស័យ APEC​ ក្រោយឆ្នាំ ២០២០ និងយថាទស្សន៍ស​ម្រេចរួចរាល់នូវ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុង​ជ្រោយនៅតំបន់ (RCEP) និងកិច្ច​ព្រមព្រៀង​ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក លើគ្រប់ជ្រុងជ្រោយ និ​ងជឿនលឿន​ (CPTPP) ។ រីឯ​ខ្លួន​វិញ ​វៀត​ណាម បានសន្យាបន្តម្ចាស់ការរួម​ចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ ASEM។

នៅក្នុងកិច្ច​ប្រជុំពេញអង្គលើកទី ២ ស្ដីពី ជំរុញកិ​ច្ចសហប្រតិបត្តិការ ASEM សកម្ម និងតភ្ជាប់​ថែមទៀត​ក្នុងទស​វត្សរ៍ទីបីនៃកិច្ច​សហប្រតិបត្តិការ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិ​កា ឆ្នាំ២០១៧ អង្គសន្និសីទ​បានអះអាង​នូវការ​ជំរុញ​ទំនាក់ទំនងដៃគូឲ្យខ្លាំង​ក្លា និងសកម្មថែម​ទៀត​រវាងអាស៊ី និង​អឺរ៉ុប៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ