01/07/2015 10:43 GMT+7 Email Print Like 0

វៀតណាមរិះគន់យ៉ាងខ្លាំងក្លាសកម្មភាពហឹង្សាដោយមុខសញ្ញាជ្រុលនិយមកម្ពុជាបណ្ដាលឡើងនៅខេត្ត Long An វៀតណាម


វៀតណាមរិះគន់យ៉ាងខ្លាំងក្លាសកម្មភាពហឹង្សាដោយមុខសញ្ញាជ្រុលនិយមកម្ពុជាបណ្ដាលឡើងនៅខេត្ត Long An វៀតណាម (VOV)
នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ ក្រុមមនុស្សកម្ពុជាប្រមាណ ២៥០ នាក់ដោយ​មាន​​ការចូលរួម​របស់ព្រឹទ្ធសមាជិក​គណៈបក្សប្រឆាំងនៅកម្ពុជា CNRP បានចូល​ជ្រៅនៅកន្លែងបង្គោលសីមា​លេខ​២០៣​ដោយ​វៀត​ណាម​គ្រប់គ្រងនៅខេត្ត Long An។ ចំពោះអំពើរខុសឆ្គងពោលខាងលើកំលាំងមានសម័ត្ថកិច្ចវៀតណាមនិង​ប្រជាជន​ដំបន់បានទប់ស្កាត់ពន្យល់ប៉ុន្តែត្រូវមុខសញ្ញាជ្រុលនិយមកម្ពុជាវាយ​ប្រហារដែលធ្វើឲ្យ​ជនវៀត​ណាម​ ៧ នាក់ត្រូវរបួស។ ​ឆ្លើយសំនួររបស់អ្នកយក​ព័ត៌មានស្ដីពីបញ្ហានេះអ្នកនាំពាក្យក្រសួងការបរទេស​វៀត​ណាម​ លោក​ Le Hai Binh បានអះអាងថា៖

“យើងខ្ញុំរិះគន់យ៉ាងខ្លាំងក្លាអំពើរហឹង្សាដោយមុខសញ្ញាជ្រុលនិយមកម្ពុជា​បណ្ដាលឡើងរំលោភច្បាប់នៃប្រទេស​​ទាំងពីរ សន្ធិសញ្ញា កិច្ចព្រមព្រៀងរវាង​វៀត​​ណាម​និងកម្ពុជាជះឥទ្ធិពលទៅលើដំណើរការបោះ​បង្គោល​ព្រំខ័ណ្ឌសីមា​ព្រំដែន​ក៏ដូចជាទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិងកម្ពុជា។ វៀតណាមគោរពទំ​នាក់​ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ​ចង់ឲ្យអភិវឌ្ឍន៍ខ្សែព្រំដែនវៀតណាម-កម្ពុជា​​សន្តិភាពមិត្តភាព។

យើងខ្ញុំសំណូមពរស្ថាប័នមានសមត្ថកិច្ចកម្ពុជាមានវិធានការដោះស្រាយ​សមស្របករណីមិនទុកឲ្យករណីប្រហាក់​ប្រហែលកើតមានឡើងទៀត ធានា​ឲ្យ​កិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែនបានដំណើរការងាយស្រួល​ ដើម្បីផល​ប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ