01/05/2016 08:48 GMT+7 Email Print Like 0

វៀតណាមរក្សាចំណាត់ថ្នាក់ក្នុងបញ្ជីរាយនាមទំនុកទុកចិត្តស្ថិរភាពកំណើនសេដ្ឋកិច្ច


វៀតណាមរក្សាចំណាត់ថ្នាក់ក្នុងបញ្ជីរាយនាមទំនុកទុកចិត្តស្ថិរភាពកំណើនសេដ្ឋកិច្ច

ក្រសួងហិរញ្ញវត្ថុវៀតណាមបានជូនដំណឹងនាថ្ងៃទី២៩ ខែមេសាថា៖​ អង្គការរៀបចំណាត់ថ្នាក់ ទំនុកទុក​ចិត្ត​ Standard &Poor’s ( S&P) បានអះអាង​ថា៖ ចំណាត់ថ្នាក់ទំនុកទុកចិត្តរបស់វៀតណាម នៅកំរិតយថាទស្សន៍ស្ថិរភាព។ ​កំរិតចំណាត់ថ្នាក់យថាទស្សន៍ស្ថិរភាពបានបង្ហាញនូវកំណើនសេដ្ឋកិច្ច និងកក្តាម៉ាក្រូ​សេដ្ឋកិច្ច របស់​វៀតណាមត្រូវបានអង្គការនេះ ក៏ដូចជាសហគមន៍វិនិយោ​គិនវាយតំលៃខ្ពស់ និងមានយថាទស្សន៍អភិវឌ្ឍន៍។

តាមក្រសួងហិរញ្ញវត្ថុថា៖បណ្ដាកក្តាដែលបាន S&P វាយតំលៃយ៉ាង​សកម្ម​ រួមចំណែករក្សាកំរិតទំនុកទុកចិត្តរបស់វៀតណាមរួមមាន៖ វៀតណាមជាប្រទេសមានកំរិតប្រាក់ចំណូលមធ្យមទាប ប៉ុន្តែខឿនសេដ្ឋកិច្ចសកម្មនិង​ពហុបែប។​ ម៉ាក្រូសេដ្ឋកិច្ចបន្តស្ថិរភាពនៅកំរិតខ្ពស់ ជះឥទ្ធិពលសកម្មចំពោះវិស័យនាំចេញ និងវិនិយោគផ្ទាល់​ពីបរទេស៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ