06/09/2021 12:43 GMT+7 Email Print Like 0

វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន ១៣.១៣៧ ករណី

ចាប់តាំងពីមានការផ្ទុះឡើងជំងឺរាតត្បាត វៀត ណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ៥២៤.៣០៧ នាក់។

នៅយប់ថ្ងៃទី ៥ ខែកញ្ញា ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ៤ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ៥ ខែកញ្ញា ប្រទេសវៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១៣.១៣៧ ករណី ក្នុងនោះទីក្រុងហូជីមិញ (៦.២២៦ ករណី)  Binh  Duong  (៣.៥៤០ ករណី), Dong Nai (១.២៤៣ ករណី) និងទីក្រុងហាណូយ (៥៣ ករណី)... ក្នុងរយៈពេល២៤ម៉ោងកន្លងមក ចំនួនករណីឆ្លងក្នុងប្រទេសកើកឡើង ៣.៥៨០ ករណី។ ចាប់តាំងពីមានការផ្ទុះឡើងជំងឺរាតត្បាត វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ៥២៤.៣០៧ នាក់។

ចំនួនអ្នកជំងឺជាសះស្បើយដែលបានប្រកាសនៅថ្ងៃនេះគឺ ៩.២១១ នាក់ ដែលធ្វើឱ្យករណីអ្នកជំងឺសរុបដែលជាសះស្បើយកើនឡើងដល់ ២៩១.៧២៧ នាក់។ នៅថ្ងៃដដែល វៀតណាមកត់ត្រាការស្លាប់ចំនួន ២៨១ នាក់។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាមមានចំនួន ១៣.០៧៤ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ