25/12/2018 10:59 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់លើការពង្រឹងនិងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់​ជ្រុងជ្រោយ​ជាមួយសហព័ន្ធរុស្ស៊ី​

 នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត​ណាមលោក Nguyen Phu Trong បានអញ្ជើញទទួល​ជួបសន្ទនា ​ជា​មួយលោក Vyacheslav Viktorovich Volodin ប្រធានឌូម៉ាជាតិរុស្ស៊ី ដែល​​កំពុង​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅវៀត​​ណាម។

 
 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម 

ក្នុងជំនួបនេះ  អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋ និ​ង​ប្រជាជន​វៀតណាម​តែងតែយកចិត្តទុកដា​ក់ពិសេស លើការពង្រឹង​និងអភិវឌ្ឍន៍​នូវភាព​ជាដៃគូ​យុទ្ធសាស្រ្ត​លើគ្រប់​ជ្រុង​ជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ អគ្គ​លេខាបក្ស ប្រធានរដ្ឋវៀត ណា​ម លោក Nguyen Phu Tr​ong បាន​ស្វាគមន៍​ចំ​ពោះកា​រដែល រដ្ឋសភា វៀត​ ណាមនិង​ឌូម៉ាជាតិ​រុស្ស៊ីបាន​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​បង្កើត​គណៈកម្មាធិការ​សហប្រតិបត្តិការអន្តរសភា រវាងស្ថាប័ននីតិ​ ប្បញ្ញត្តិនៃប្រទេសទាំងពីរ។

​ 
 ទិដ្ឋភាពនៃជំនួប  

ចំណែកឯប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Viktorovich Volodin ប្រធានឌូម៉ាជាតិរុស្ស៊ី បាន​ជម្រាប​ជូន​អគ្គលេខា​បក្ស  ប្រធានរដ្ឋវៀត​ណាម នូវ​លទ្ធផលនៃជំនួបពិភាក្សាជាន់ខ្ព​ស់ ជាមួយប្រធានរដ្ឋសភាលោ​កស្រី Nguyen Thi Kim Ngan។ ប្រធានឌូម៉ាជាតិរុស្ស៊ីបាន​សង្កត់​ធ្ងន់ថា ការបង្កើត​គណៈកម្មាធិការ​សហប្រតិបត្តិការ​អន្តរសភា មិនត្រឹមតែជួ​យពង្រឹងយន្តការសហប្រតិបត្តិកា​រ​យ៉ាង​ជិតស្និទ្ធ​រវាង​សភានៃ​ប្រទេសទាំងពីរ​ប៉ុណ្ណោះទេ​ ថែមទាំងបានរួមចំណែកជំរុ​ញកិច្ចសហប្រតិបត្តិការទ្វេភាគី​ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម វប្បធម៌​និង​អប់​រំផងដែរ៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ