25/10/2018 10:45 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់ចំពោះតួនាទីនិងទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ

 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជាមួយលោក Kamal Malhotra អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម 
 

 នាថ្ងៃទី២៤ ​ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នាយ​ករដ្ឋមន្ត្រីវៀតណាមលោក Nguye​n Xuan Phuc បាន​អញ្ជើញ​ទទួល​ជួបជាមួយគណៈប្រតិភូ ជាប្រ​ធានបេសក កម្មអង្គការសហប្រជាជាតិប្រចាំនៅវៀ​តណាម​ ដឹកនាំ​ដោយ​អ្នក​សម្របសម្រួល នៃអង្គការសហប្រជាជាតិប្រចាំនៅវៀត​ណាម​លោក Kamal Malhotra ។
 
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អបអរ​សាទ​រ​ចំពោះ​ប្រធាន​បេសកកម្ម​និង​បុគ្គលិកនៃអង្គការសហប្រជាជាតិ ក្នុ​ងឱកាសទិវាសហប្រជាជាតិ ថ្ងៃទី ​២៤​ ខែតុលា​។ នាយករដ្ឋ​មន្ត្រីបាន​សង្កត់ធ្ងន់ថា​ វៀតណាមយកចិត្តទុក ដាក់ចំពោះ​តួនាទីនិង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​អង្គការ​សហប្រជា​ជាតិ​។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឱ្យភាគីទាំងពីរ អនុវត្តដោយ​ជោគជ័យ​នូវគោល​ដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព រាល់កិច្ចព្រមព្រៀងនិងការ ប្តេជ្ញាចិត្តជា​ សកល។ ជាពិសេស ​ដោះ​ស្រាយ​​បញ្ហាលេចធ្លោមួយចំនួន ដូច​ជា ការបន្សាំនឹង​ការប្រែប្រួល​អាកាស​ធាតុ​និង​ការប្រើ​ប្រាស់​ធន​ធាន​ទឹក​ក៏ដូច​​ជាប្រភពទឹកដែលមាននិរន្តរភាព​នៅក្នុងអាងទន្លេ​មេគង្គ​។
 
ចំណែក​លោក Kamal Malhotra បានសង្កត់ធ្ងន់លើទំនាក់ទំនងល្អប្រសើររវាងវៀត ណាម​និង​អង្គការ​សហប្រ​ជា​ជាតិ​​នាពេលកន្លងមក ដោយបានវាយតម្លៃថា ​វៀត ណាម​ ជាប្រទេស​នាំមុខ​ក្នុងការ​អនុវត្ត​របៀប​វារៈ​ ២០៣០ ស្តីពី​ការអភិ​វឌ្ឍដោយចីរភាព។ ក្នុងនាម​ជាអ្នក​សម្រប​សម្រួល​នៃអង្គការ​សហប្រជាជាតិ​ប្រចាំនៅវៀត​ណាម ​លោក ​Kamal Malhotra បានសន្យា នឹងរួមជាមួ​យអង្គការ​នានានៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅវៀតណាម​ ជម្រុញ​កិច្ចសហប្រតិបត្តិការ​ឲ្យបានខ្លាំងក្លាថែមទៀ​ត រួមចំណែក​ទៅក្នុង​ការអភិវឌ្ឍ​របស់​វៀត​ណាម​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ