25/08/2018 09:45 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជា​ប្រពៃណី​និង​កិច្ច​សហប្រតិបតិ្តការ​លើវិស័យ​ជាច្រើនជាមួយ​អេត្យូពី​


 ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ

 ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ច​ផ្លូវរដ្ឋនៅសហព័ន្ធសាធារណៈរដ្ឋ​ប្រជាធិបតេយ្យអេត្យូពី នាព្រឹកថ្ងៃទី២៤ ខែសីហា ​ឆ្នាំ​២០១៨ នៅរដ្ឋធានី Addis Ababa ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន​អញ្ជើញ​ជួប​ចរចា​ជាមួ​យ​​ប្រធានព្រឹទ្ធសភា​អេត្យូពីលោកស្រី Keira Ibrahim។
 
លោក Tran Dai Quang បានអះអាងថា វៀតណាមយក​ចិត្តទុក​ដាក់​ដល់​ការ​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណី​និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួ​យអេត្យូពី ហើយស្នើ​ឲ្យព្រឹទ្ធ​សភានិង​រដ្ឋាភិបាល​អេត្យូពី​បង្កលក្ខណៈ​ងាយ​ស្រួល​ដើម្បី​សហគ្រាស​វៀតណាម​ទៅស្វែង​រកឱកាស​វិនិយោគ​នៅអេត្យូពី​លើវិស័យនានា​ដែល​វៀត​ណាម មានឧត្តមភាពនិងបទពិសោធន៍ដូចជាក​សិកម្ម ពាណិជ្ជកម្ម​ ទូរគមនាគមន៍​ អាកាសចរណ៍ ជា​ដើម​។ ប្រធាន​រដ្ឋលោក Tran Dai Quang បានអះអាងថា​ វៀត​ណាម​ត្រៀម​ខ្លួនជាស្រេច​បង្កភាព​ងាយ​ស្រួល​សម្រាប់​ សហគ្រាសអេត្យូពីមកធ្វើអាជីវក​ម្មនិងបណ្ដាក់ទុននៅវៀតណា​ម​ដែរ។
 
រីឯខ្លួន​វិញ ប្រធានព្រឹទ្ធសភាអេត្យូពីលោកស្រី Keira Ibrahim មានគោលបំណងថា វៀត​ណា​ម​នឹងចែក​រំលែក​បទពិសោធន៍​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសគឺ​ក្នុង​វិស័យ​ដែល​វៀត​ណាម​មាន​បទពិសោធន៍​និង​សមត្ថភាព​ខ្ពស់​ដូច​ជាកសិកម្មនិងការចិញ្ចឹមជលផល។​ លោកស្រីរូបនេះអះអាងថា ដោយទីតាំងជារដ្ឋធានី​នៃទ្វី​បអាហ្វ្រិក ជាច្រកទ្វារ​នៃតំបន់​ស្នែងអាហ្វ្រិកនោះ អេត្យូ​ពីត្រៀមខ្លួន​ជាស្រេច​ធ្វើជាស្ពាន​តភ្ជាប់​រវាង​សហគ្រាស​វៀត​ណាម ជាមួយ​ទីផ្សារ​អាហ្វ្រិក ហើយស្នើឲ្យវៀតណាមបើ​កស្ថានទូតប្រចាំ Addi​s Ababa ឡើងវិញ ដើម្បី​បង្កើន​កិច្ចសហ​ប្រតិបតិ្តការ​ទ្វេភាគី​ ក៏ដូចជាកិច្ចសហប្រតិបតិ្តការរវាង​វៀតណាមជាមួយសម្ព័ន្ធភា​ពទ្វីបអាហ្វ្រិកផងដែ​រ។
 
ក្នុង​ឱកាសនេះ ប្រធានរដ្ឋលោក Tran Dai Quang បានបញ្ជូនសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀត ណាម​លោក​ស្រី Nguyen Thi Kim Ngan ដែលអញ្ជើញប្រធានព្រឹទ្ធសភាអេត្យូពីលោកស្រី Keira Ibrahim មកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀតណាម ហើយលោក​ស្រី Keira Ibrahim បានទទួលសេចក្ដីអញ្ជើ​ញនេះ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ