08/08/2018 09:38 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាមួយ Ruanda

នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីវៀតណាមនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការនិងសហគមន៍អាហ្វ្រិកខាងកើតនៃសាធារណរដ្ឋ​ Ruanda លោកស្រី  Louise Mushikiwabo ក្នុងឱកាសមកបំពេញទស្សនកិច្ច នៅវៀតណាម។


 

ឧបនាយករដ្ឋមន្ត្រីវៀតណាមនិងជារដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការ និងសហគមន៍អាហ្វ្រិកខាងកើត នៃសាធារណរដ្ឋ Ruanda លោកស្រី  Louise Mushikiwabo

លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកទំ​នាក់​ទំនងមិត្តភាពជាមួយ Ruanda ដែលជាដៃគូមានពោរពេញទៅដោយសក្តានុភាពរបស់វៀតណាមនៅតំបន់អាហ្វ្រិកខាងកើត។ រីឯខ្លួនវិញ លោកស្រី  Louise Mushikiwabo មានគោលបំណងចង់ឲ្យវៀតណាមជួយឧបត្ថម្ភ Ruanda ក្នុងវិស័យកសិកម្ម រ៉ែ ទូរគមនាគមន៍ ហើយស្វាគមន៍សហគ្រាសវៀតណាមមកស្រាវជ្រាវទីផ្សារ Ruanda ដើម្បីបង្កើតទំនាក់ទំនង ជួញដូរនិងវិនិយោគផងដែរ។

ភាគីទាំងពីរក៏ឯកភាពបន្តបង្កើនការផ្លាស់ប្តូរសហការគ្នានៅវេទិកាពហុភាគីដូចជានៅអង្គការសហប្រជាជាតិ អង្គការភាសាបារាំងជាដើម។ ភាគីទាំងពីរអះអាងនឹងគាំទ្រការដោះស្រាយរាល់ជម្លោះ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតដោយសន្តិវិធីនិងគោរពរាល់ដំណើរការការទូត និងគតិយុត្តិដែលមិនប្រើប្រាស់អំពើហិង្សា ឬការគំរាមកំហែងប្រើអំពើហិង្សា ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់​សមុទ្រ ឆ្នាំ១៩៨២ (UNCLOS 1982)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ