14/06/2018 10:14 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់ជាពិសេសដល់ការជំរុញសមភាពភេទ

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានជួបធ្វើការជាមួយក្រុមអ្នកសម្របសម្រួលគោលនយោបាយស្ដីពីភេទរបស់បណ្ដាឯកអគ្គរដ្ឋទូតនិងតំណាងអង្គការអន្តរជាតិប្រចាំវៀតណាម អំពីការជំរុញសមភាពភេទ។

ទិដ្ឋភាពក្នុងជំនួបធ្វើការនេះ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានឲ្យដឹងថា នាពេលកន្លងទៅវៀតណាមមានការខំប្រឹងប្រែងជាច្រើនក្នុងការអនុវត្តគោលដៅសមភាពភេទ។ ការអនុវត្តគោលនយោបាយស្ដីពីសមភាពភេទបានជះឥទ្ធិពលដ៏វិជ្ជមាន រួមចំណែកផ្លាស់ប្ដូរមនសិការរបស់និយោជក ស្ថាប័នរដ្ឋនិងសង្គមអំពីការបង្កើតឱកាសដ៏ល្អជាងសំរាប់ពលការិនី ជំរុញសមភាពភេទឲ្យបានសមស្របនឹងខឿនវប្បធម៌វៀតណាម។

លោក Kamal Malhotra សហប្រធានក្រុមអ្នកសម្របសម្រួល អ្នកសម្របសម្រួលអ.ស.បប្រចាំវៀតណាម បានសម្ដែងគោលបំណង់ចង់ស្វែងយល់បន្ថែមអំពីទស្សនៈរបស់វៀតណាមនិងព័ត៌មានស្ដីពីការជំរុញសមភាពភេទក្នុងដំណើរការធ្វើវិសោធនកម្មនូវច្បាប់ពលកម្មរបស់វៀតណាម ជាក់ស្ដែងគឺបញ្ហាបង្កើនសិទ្ធិអំណាចសំរាប់នារីនិងពលការិនីក្នុងសភាពការណ៍បច្ចុប្បន្ន សមស្របរវាងវ័យអាយុចូលនិវត្តន៍របស់នារីនិងបុរស ក៏ដូចជាបង្កើនការកំណត់ស្ដីពីការបំពានផ្លូវភេទនិងអំពើហឹង្សានៅកន្លែងធ្វើការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ