03/04/2018 09:10 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន

នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស​វៀត​ណាម​ លោក  Pham Binh Minh បានអញ្ជើញទទួលជួបសន្ទនាជាមួយសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គលើកទី៦ (GMS 6)។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា បក្សនិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន។

 ទិដ្ឋភាពនៃជំនួប (រូបថតៈHùng Cường/VOV)

ស្តីពីបញ្ហាសមុទ្រខាងកើត លោក Pham Binh Minh បានស្នើរឲ្យភាគីទាំងពីរ ប្រតិបត្តិត្រឹមត្រូវនូវមនសិការរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោះស្រាយជម្លោះលើសមុទ្រខាងកើតដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ អនុវត្តន៍ពេញលេញប្រកបដោយប្រសិទ្ធភាពនូវ “សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត” (DOC) និងរួមសហការជាមួយប្រទេសអាស៊ាននានា ផ្លាស់ប្តូរខ្លឹមសារជាក់ស្តែងនៃក្រមប្រតិបត្តិសម្រាប់ភាគីនា​នា​នៅសមុទ្រខាងកើត (COC)។ ជាពិសេសរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

រីឯសមាជិក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋាភិបាលចិនជានិច្ចកាលយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកដោយឥតឈប់ឈរការអភិវឌ្ឍទំនាក់ទំ​នង​ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាម។

បន្ទាប់ពីជំនួបនេះ ភាគីទាំងពីរបានជួបប្រាស្រ័យជាមួយអ្នកសារព័ត៌មានជូនដំណឹងអំពីលទ្ធផលនៃជំនួបសន្ទនា​នេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ