03/04/2018 09:10 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាពល្អប្រសើរជាមួយចិន

នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការបក្សក្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
 


អគ្គលេខាគណៈកម្មាធិការបក្សក្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយ
លោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន

ក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា បក្សនិងរដ្ឋ វៀត ណាមជានិច្ចកាលផ្តោតការយកចិត្តទុក​ដាក់លើការអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយ​​ចិន។ លោកអគ្គលេខាបក្សក៏បានស្នើរឲ្យភាគីទាំងពីរប្រតិបត្តិតាមមនសិការរួមរវាងថ្នាក់ដឹកនាំជាន់ ខ្ពស់​នៃបក្សទាំងពីរ រដ្ឋទាំងពីរ រួមទាំងរាល់កិច្ចព្រមព្រៀងដែលទទួលបានត្រួតត្រាល្អការខ្វែងគំនិតនិងរួមគ្នារក្សា​សន្តិភាព ស្ថិរភាពលើសមុទ្រខាងកើត។

រីឯសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនចិនមានការយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម។ លោករូបនេះមានបំណងថា ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ ជម្រុញកិច្ចសហប្រតិបត្តិការ រក្សានិន្នាការអភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងបក្សទាំងពីរនិងរដ្ឋទាំងពីរ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ