06/02/2020 11:52 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភ


 ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

នាថ្ងៃទី៤​ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុង Hai Duong ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​គណៈ​កម្មាធិការប្រជាជនខេត្ត Hai Duong និងសម្ព័ន្ធក្រុមហ៊ុន Samsung (នៃប្រទេសកូរ៉េខាងត្បូង) រៀបចំ​កិច្ច​ប្រជុំ​ស្ដីពី​ការអនុវត្តកម្មវិធីជួយឧបត្ថម្ភ ផ្ដល់ប្រឹក្សាដល់សហគ្រាសនៅខេត្ត Hai Duong លើវិស័យ​ឧស្សាហកម្ម​ឧបត្ថម្ភ​។ វៀតណាមបានដាក់ចេញគោលដៅខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ តម្លៃផលិតកម្ម​ឧស្សាហកម្ម​ឧបត្ថម្ភ​វៀត​ណាម​នឹងស្រូបយកប្រមាណ ១៤% នៃតម្លៃផលិត កម្មរបស់ផ្នែកឧស្សាហកម្មទាំងមូល។ ដើម្បី​សម្រេច​បាន​គោលដៅនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានស្នើឲ្យខេត្ត Hai Duong ឆាប់​ចេញ​ផ្សាយ​​គម្រោងការណ៍អភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភដល់ឆ្នាំ ២០២៥ ព្រមទាំងពិនិត្យ និងធ្វើ សាមញ្ញ​បនីយកម្ម​បែប​បទរដ្ឋបាល ជួយឧបត្ថម្ភសហគ្រាសប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុងការលើក​កម្ពស់គុណ​ភាព​ប្រភព​ធាន​ធាន​មនុស្ស​ ក៏ដូចជាផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាផងដែរ។
 
ចំណែកឯ ​លោក Choi Joo Hoo អគ្គនាយកក្រុមហ៊ុន Samsung បានសន្យា ពង្រឹងកិច្ច​សហប្រតិ​បត្តិការ​ជាមួ​យ​រដ្ឋាភិបាល​វៀតណាម ដើម្បីពង្រីកសកម្មភាពបណ្តុះបណ្តាលលើវិស័យជំនាញ ចែករំលែកបទ​ពិសោធន៍​យ៉ាង​សកម្ម​ ដើម្បីជួយឧបត្ថម្ភសហគ្រាសឧបត្ថម្ភរបស់ខេត្ត Hai Duong ឲ្យទទួលបាន សមត្ថភាព​ផលិតកម្ម​ស្តង់ដារ​ពិភពលោក​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ