02/02/2018 07:16 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់លើបញ្ហាអាហាររូបត្ថម្ភ បង្កើនកម្ពស់ កម្លាំងកាយនិងបញ្ញាសម្រាប់ប្រជាជន


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី   Gerda Verburg

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាង ដូច្នេះនៅក្នុងពិធីទទួលជួបលោកស្រី Gerda Verburg ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិនិងជាអ្នកសម្របសម្រួលទទួលបន្ទុកចលនាបើកទូលាយទ្រង់​ទ្រាយ​អាហារូបត្ថម្ភ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា នៅវៀតណាម ការងារ អាហាររូបត្ថម្ភត្រូវបានអនុវត្តន៍យ៉ាង​មឹងមាត់និងត្រឹមត្រូវ ។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលត្រៀមទទួលយករាល់មតិរបស់អង្គការ​សហប្រជាជាតិ និងមានបំណងចង់ឲ្យអង្គការសហប្រជាជាតិជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ បច្ចេកទេសនិង​បទ​ពិសោធន៍ អំពីអាហាររូបត្ថម្ភព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើបញ្ហានេះក្នុងការអនុវត្តគោលដៅសហសវត្សនិងគោលដៅអភិវឌ្ឍន៍និរន្តរភាព។

អញ្ជើញឆ្លើយតបវិញ លោកស្រី Gerda Verburg បានវាយតម្លៃខ្ពស់និងបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ចំ​ពោះ​រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការបង្កើនកិច្ចការអាហាររូបត្ថម្ភ រួមទាំងស្នើឲ្យរដ្ឋាភិបាល​វៀត​ណាម​គប្បីចាត់ទុកបញ្ហា អាហាររូបត្ថម្ភជាបញ្ហាចំបាច់។ លោកស្រីក៏បានស្នើឲ្យរដ្ឋាភិបាលវៀតណាមមានយន្តការ​ប្រមូលផ្តុំប្រភពកម្លាំងពីសង្គម ដើម្បីរួមគ្នាអនុវត្តន៍ឲ្យបានល្អ គោលដៅអាហារ រូបត្ថម្ភនៅតំបន់ឆ្ងាយដាច់ស្រយាល់​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ