03/12/2017 06:41 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់លើការងារពង្រឹងនិងពង្រីកភាពសម្បូរបែបវប្បធម៌របស់បណ្តាជនជាតិ

នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ (តាមម៉ោងវៀតណាម) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូវយ៉ក់ ប្រទេសអាមេរិក  ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុអេឡា ជាប្រទេសប្រធានចលនាមិនចូលបក្ស​សម្ព៍ន្ធនោះ សន្និសីទចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពីសិទ្ធិមនុស្សនិងភាពសម្បូរបែបវប្បធម៌ត្រូវបានបើកជាផ្លូវ​ការ។

ប្រធានបទនៃសន្និសីទឆ្នាំនេះ គឺ “សាមគ្គីភាព ជួបសន្ទនា ភាពអត់ឱនក្នុងពិភពសម្បូរបែប៖ ឆ្ពោះទៅខឿនវប្បធម៌សន្តិភាព”។ អញ្ជើញថ្លែង មតិ ក្នុងសន្និសីទនេះ  ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុម បេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានស្វាគមន៍និងគាំទ្រចំពោះការដែលសន្និសីទ​បានអនុម័ត សេចក្តីថ្លែងការណ៍នយោបាយ និងកម្មវិធីសកម្មភាព ព្រមទាំងសង្កត់ធ្ងន់ថា ត្រូវបន្តលើក​កំ​ពស់និងធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវតម្លៃជាសារវ័ន្ននៃចលនាមិនចូលបក្សសម្ព័ន្ធ គឺ សាមគ្គីភាព ជួបសន្ទនា ត្រាប្រណី​និងសហប្រតិបត្តិការ។ លោកស្រី Nguyen Phuong Nga បានគូសបញ្ជាក់ថា វៀតណាមគាំទ្រការជួបសន្ទនានិងកិច្ចសហប្រតិបត្តិការត្រូវបានកសាង ឡើងឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក មិនធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការ ផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ លោកស្រីអះអាងថា ជាប្រទេសមានជនជាតិជាច្រើន មានប្រពៃណីវប្បធម៌ដ៏សម្បូរបែបវៀតណាមបានផ្តោតការយកចិត្តទុកដាក់ និងអនុវត្តគោលនយោបាយជាច្រើន ដើម្បីពង្រឹងនិងពង្រីក​លក្ខណៈសម្បូរបែប វប្បធម៌របស់បណ្តាជនជាតិ ចាត់ទុកនេះជាកត្តាសំខាន់ រួមចំណែកធានាសន្តិភាព ស្ថិរភាព​និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ