22/07/2015 10:12 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងតវ៉ាប្ដឹងតវ៉ានិងប្រឆាំងអំពើពុករលួយ


 (រូបថត៖VGP)

វៀតណាម​យកចិត្ត​ទុកដាក់​ដល់ការងារ​ដោះស្រាយ​បណ្តឹងត​វ៉ា និង​ការ​ចោទ​ប្រកាន់​និង​បង្ការ​ប្រឆាំង​អំពើ​ពុក​រលួយ។ នេះជាការ​​អះអាង​របស់​ឧបនាយក​​រដ្ឋមន្រ្តី​​និង​​ជា​ប្រធាន​គណៈកម្មាធិកា​រ​មជ្ឈឹម​ទទួល​បន្ទុក​ប្រឆាំង​អំពើ​ពុក​រលួយ ​លោក Nguyen Xuan Phuc នៅជំនួប​សន្ទនា​ជាមួយ លោក Wong Hong Kuan នាយក​ស្ថាប័ន​ស៊ើប​អង្កេត​អំពើពុក​រលួយសឹង្ហបុរី ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត​ណាម នាថ្ងៃទី២១ខែកក្កដាឆ្នាំ​២០១៥​។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា​វៀត​ណាម​ចាត់ទុកការ​ងារអធិការ​កិច្ច ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ការ​​ចោទ​ប្រកាន់​បង្ការ​ប្រឆាំង អំពើពុក​រលួយជា​ភារ​កិច្ច​សំខាន់ ជាអាទិភាព១​ដើម្បីក​សាង​ខឿន​រដ្ឋ​បាល​ជំនាញ ទំ​នើប ធ្វើ​សកម្មភាព​ប្រកប​ ដោយប្រសិទ្ធិភាពនិង​តម្លាភាព។

រីឯ​លោក Wong Hong Kuan បានវាយតំលៃ​ខ្ពស់​ចំពោះរាល់​ការផ្ដើម​គំនិត​ក្នុងការ​ងារ​បង្ការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​វៀតណាម នាពេលកន្លេងទៅ។ លោក​ក៏មានគោល​បំណង​ថា ស្ថានប័ន​អធិការកិច្ច​នៃ​ប្រទេស​ទាំង២ នាពេលខាង​មុខ​នឹងបន្ត​សហប្រតិបតិ្តការ​យ៉ាងស្អិត​រមួតថែម​ទៀត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ