22/04/2016 09:49 GMT+7 Email Print Like 0

វៀតណាមយកចិត្តទុកដាក់ជានិច្ចនូវទំនាក់ទំនងជាមួយជប៉ុន


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅក្នុងការ ទទួលជួបជាមួយលោក Tshutumu Takebe ទីប្រឹក្សាពិសេសនៃសម្ព័ន្ធ សមាជិកសភាមិត្តភាពជប៉ុន-វៀតណាម

វៀតណាមយកចិត្តទុកដាក់ជានិច្ច ​នូវទំនាក់ទំនងជាមួយជប៉ុន។នេះ ជាការអះអាងរបស់ប្រធានរដ្ឋ​វៀត​ណាម លោក Tran Dai Quang នៅក្នុងការ ទទួល​ជួបជាមួយ លោក Tshutumu Takebe ទីប្រឹក្សា​ពិសេសនៃសម្ព័ន្ធ សមាជិក​សភា​មិត្តភាពជប៉ុន-វៀតណាម ដែលកំពុងមានដំណើរទស្សនកិច្ចការងារ នៅវៀតណាម។ នៅទី​នេះ លោក Tran Dai Quang បានវាយ​តម្លៃខ្ពស់ ចំពោះ​គោលគំនិតបង្កើត​មហាវិទ្យាល័យវៀតណាម-ជប៉ុននៅ​វៀត​ណាម​ ដែល​ក្នុងនោះ មានការរួមចំណែក​របស់​ លោក Takebe បានបង្ហាញច្បាស់នូវទំនាក់ទំ​នង ដ៏ល្អ​ប្រសើរ​វាង​ប្រទេស​ទាំង​​ពីរ។ លោកប្រធានរដ្ឋសុំឲ្យ ជប៉ុនបន្តចែករំលែក និងជួយឧបត្ថម្ភវៀតណាមក្នុងកិច្ច​ការ​កសាង​ប្រទេស​ជាតី ជាពិសេសការ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផលិត​កម្ម កសិកម្ម​ និង​ទប់ ទល់​ជាមួយ​នឹង​បំរ៉ែបំ​រួល​អាកាស​ធាតុ​។ ដោយ​យល់ស្របជាមួយនឹងសំណើរ របស់ប្រធាន​រដ្ឋលោក Tran Dai Quang លោក Takebe បាន​ចាត់​ទុក​ថា ការ​កសាង​មហា​វិទ្យាល័យវៀតណាម-​ជប៉ុន​ ជាមូលដ្ឋានសំខាន់សំដៅអនុវត្តគោល គំនិតបង្កើតដេប៉ា​ដឺម៉ង​បណ្តុះបណ្តាល​ប្រភពធ​នធានមនុស្ស​ជាន់ខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការ អភិវឌ្ឍន៍នៅវៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ